សមត្ថកិច្ច​បញ្ជូន​ខ្លួន​បុរស​២​នាក់ ទៅ​តុលា​ការ ដើម្បី​ចាត់​ការ​បន្ត ពាក់​ព័ន្ធ​ករណី លក់​ដី​​ខ្យល់

ភ្នំពេញ៖ ក្រោយ​ពី​បាន​ឃាត់​ខ្លួន នៅព្រឹក​ថ្ងៃ​ទី​១២ ខែ​មករា ឆ្នាំ​២០១៨​នេះ សមត្ថកិច្ច​យក​ដ្ឋា​ន​ព្រហ្ម​ទណ្ឌ នៃ​ក្រសួង​មហា​ផ្ទៃ​ចាប់​ខ្លួន បាន​បញ្ជូន​បុរស​២​នាក់ ទៅ​តុលាការ ពាក់ព័ន្ធ​ករ​ណី ឆ​បោក​ប្រាក់ លក់​ដី​ខ្យល់ ។

យោង​តាម​ប្រភព​ពីសមត្ថកិច្ច​ការ​ចាប់​ខ្លួន​បុរស​ទាំង ២នាក់​ខាង​លើ​នេះ​ធ្វើ​ឡើង​តាម​ដីកា បង្គាប់​ឱ្យ​នាំ​ខ្លួន​ លេខ ១០០៦ “ឃ១” ដ.ច.ន ចុះ​ថ្ងៃ​ទី​២១ ខែ​ធ្នូ ឆ្នាំ​២០១៧ និង ដីកា​បង្គាប់​ឱ្យ​នាំ​ខ្លួន​លេខ ១០០៧ “ឃ១” ដ.ច.ន ចុះ​ថ្ងៃ​ទី​២១ ខែ​ធ្នូ ឆ្នាំ​២០១៧ របស់​លោក វ៉ាន់ សែន​វិសុទ្ធ ចៅក្រមស៊ើប​សួរនៃសាលា​ដំបូង​រាជធានី​ភ្នំពេញ ។

សមត្ថកិច្ច​បង្ហើប​ឱ្យ​ដឹង​ថា ជនត្រូវចោទ​ទាំង​២​នាក់ ដែល​ត្រូវ​ឃាត់​ខ្លួន៖-ទី១ឈ្មោះ ស៊ុន សៀន ភេទប្រុស អាយុ ៤៨​ឆ្នាំ ទីលំនៅផ្ទះលេខ ១៤៦ ភូមិត្រពាំងល្វា សង្កា​ត់​កាកាប ខណ្ឌ​ពោធិ៍​សែន​ជ័យ ។ និង​ទី​២ឈ្មោះ ហេង សាន ភេទប្រុស អាយុ ៤៥ ឆ្នាំ ទីលំនៅផ្ទះលេខ ១៤៦ ភូមិត្រពាំងល្វា សង្កាត់​កាកាប ខណ្ឌពោធិ៍សែនជ័យ ។
សមត្ថកិច្ច​បាន​បង្ហើប​ថា កាលពីអំឡុង​ឆ្នាំ​២០​១៣ បុរស​ទាំង​២​នាក់​ខាង​លើ​បាន ឆបោក ប្រាក់​កក់​របស់​ដើម​បណ្តឹង​ចំនួន ៥០,០០០​ដុល្លារ យក​ទៅ​ទិញ​ដី​ចំនួន ៦០០០ហិកតា នៅ​ក្នុង​ខេត្តកំពត តែទីបំផុត​ត្រូវ​ដើម​បណ្តឹង​ទៅ​តុលា​ការ និង​ឱ្យ​សមត្ថកិច្ច​ចាប់​ខ្លួន​ព្រោះ​តែ​គ្មាន​ដី​ឱ្យ​ម្ចាស់​លុយ​គេ ។ សមត្ថកិច្ច​បញ្ជាក់​ថា បច្ចុប្បន្ន​ជនត្រូវ​ចោទ​កំពុ ង​​ស្ថិត​ក្រោម​ការ​សាក​សួរ របស់​លោក វ៉ាន់ សែ​ន​​ ​វិសុទ្ធ មុន​នឹង​ស​ម្រេច​ថា ឃុំ​ខ្លួន ឬមិន​ឃុំ​ខ្លួន​ជន​ត្រូវ​ចោទ​ទាំង​២​នាក់ ៕

Comments