តៃកុង​រថយន្ដ​វ័យក្មេង​បើក​មិន​ប្រណី ប្ដី​ប្រពន្ធ​២នាក់​របួស​ធ្ងន់

ភ្នំពេញ៖ ប្ដី​ប្រពន្ធ​២​នាក់​រង​របួស​ធ្ងន់​ដោយ​សារ​រថយន្ដ​ប៉ែន​ដឹក​​ថ្ម​ក្រឡាប់​កិន​លើ​ម៉ូតូ​ដែល​កំពុង​ធ្វើ​ដណើរ ហេតុ​ការណ៍​គ្រោះ​ថ្នាក់​នេះ​កើត​ឡើង​កាល​ពី​វេលា​ម៉ោង​១១ និង៣០ នា​ទី​ព្រឹក​ថ្ងៃ​ទី​១២ ខែ​មករា ឆ្នាំ​២០១៨ នៅ​ចំណុច​រង្វង់​មូល​ដី​ក្រហម ស្ថិត​នៅ​ភូមិ​កណ្ដាល សង្កា​ត់​រលួស ខណ្ឌ​ដង្កោ ។ ជនរងគ្រោះ​ប្ដី​ប្រពន្ធ​មិន​ទាន់​បាន​ស្គាល់​អត់​សញ្ញាណ​ទេ ។ ដោយ​ឡែក​តៃកុង​រថយន្ដ​មាន​ឈ្មោះ ឃុន វិបុល អាយុ២១ ឆ្នាំមុខរបរ បើក​រថយន្ដ មាន​ទី​លំ​នៅ​ភូមិ​ត្រពាំង​ថ្ម ឃុំរបើក ស្រុក​ឈូក ខេត្ដ​កំពត ។

យោង​តាម​ពី​កន្លែង​កើត​ហេតុ​បាន​ប្រាប់​អោយ​ដឹង​ថា មុន​ពេល​កើត​ហេតុ​គេ​បាន​ឃើញ​រថយ​ន្ដ​ប៉ែន​ដឹក​ថ្ម​មួយ​គ្រឿង​ដែល​ពាក់​ស្លាក​លេខ ភ្នំពេញ​3C-9368 បើកក្នុង​ល្បឿន​លឿន​តាម​បណ្ដោយ​ផ្លូវ​៣១A​ទិស​ដៅពី​ត្បូង​ទៅ​ជើង​បាន​បួង​ចង្កូត​យ៉ាង​ខ្លាំង​បណ្ដាល​អោយ​ក្រឡាប់​ផ្ងារ​ជើង​ម្ខាង​កិន​ម៉ូតូ​សង​កូរេ មួយ​គ្រឿង​បណ្ដាល​អោ​យប្ដី​ប្រពន្ធ​ដែល​កំពុង​ធ្វើ​ដំណើរ​តាម​ផ្លូវ​តែ​ម្ដ​ង ។

ក្រោយ​ពេល​កើត​ហេតុ​កម្លាំង​សមត្ថកិច្ច​បាន​ចុះ​ទៅ​ដល់​កន្លែង​កើត​ហេតុ​និង​ឃាត់​ខ្លួន​តៃ​កុង​រថយន្ដ​យក​ទៅ​សាក​សួរ ។ ដោយ​ឡែក​រថយន្ដ​បង្កនិង​ម៉ូតូ​រងគ្រោះ​សមត្ថកិច្ច​ចុះ​ធ្វើ​ការ​ស្ទូច​យក​ទៅ​រក្សាទុក​នៅ​ការិយាល័យ​ចរាចរ​ណ៍​ផ្លូវគោក​រាជធានី​ភ្នំពេញ ដើម្បី​ដោះ​ស្រាយ​ពេល​ក្រោយ ។

Comments