បុរស​២​នាក់ ដើរ​លក់​ដី​ខ្យល់ មាន​អី​ចុង​ក្រោយ​ជាប់​ខ្នោះ របស់​សមត្ថកិច្ច

ភ្នំពេញ៖ យ៉ាង​ហោច​ណាស់​មាន​បុរស ២​នា​ក់​ត្រូវ​បាន​សមត្ថកិច្ច​នាយក​ដ្ឋាន​ព្រហ្ម​ទណ្ឌ នៃ​ក្រសួង​មហា​ផ្ទៃ​ចាប់​ខ្លួន នៅ​ព្រឹក​ថ្ងៃ​ទី១២ ខែ​មករា ឆ្នាំ​២០១៨​នេះ ពាក់​ព័ន្ធ​ករណី ឆបោក​ប្រាក់ លក់​ដី​ខ្យល់ ។ យោង​តាម​ប្រភព​ពីសមត្ថកិច្ច​ការ​ចាប់​ខ្លួន​បុ​រ​ស​ទាំង ២​នាក់​ខាង​លើ​នេះ​ធ្វើ​ឡើង​តាម​ដី​កា បង្គាប់ឱ្យនាំខ្លូន របស់​ចៅ​ក្រម​ស៊ើប​សួរ​នៃ​សា​លា​ដំបូងរាជធានីភ្នំពេញ។

បុរសដែលត្រូវសមត្ថកិច្ចឃាត់ខ្លួន៖​-ទី​១​ឈ្មោះ ស៊ុន សៀន ភេទប្រុស អាយុ ៤៨ឆ្នាំ ទីលំនៅ​ផ្ទះ​លេខ ១៤៦ ភូមិ​ត្រពាំង​ល្វា សង្កាត់​កាកាប ខណ្ឌ​ពោធិ៍​សែន​ជ័យ និង​ទី​២​ឈ្មោះ ហេង សា​ន ភេទ​ប្រុស អាយុ​៤៥ ឆ្នាំ ទី​លំ​នៅ​ផ្ទះ​លេខ ១៤៦ ភូមិ​ត្រពាំង​ល្វា សង្កាត់​កាកាប ខណ្ឌ​ពោធិ៍​សែន​ជ័យ ។ សមត្ថកិច្ច​បាន​បង្ហើប​ថា កាល​ពី​អំឡុងឆ្នាំ​២០​១៣ បុរស​ទាំង​២​នាក់​ខាង​លើ​បាន ឆបោក ប្រាក់កក់របស់ដើមបណ្តឹងចំនួន ៥០,០០០​ដុ​ល្លារ យក​ទៅ​ទិញដីចំនួន ៦០០០ហិកតា នៅ​ក្នុង​ខេត្តកំពត តែទីបំផុត​ត្រូវ​ដើម​បណ្តឹង​ទៅ​តុលា​ការ និងឱ្យ​សមត្ថកិច្ច​ចាប់​ខ្លួន​ព្រោះ​តែ​គ្មាន​ដី​ឱ្យ​ម្ចាស់​លុយ​គេ ៕

Comments