ឃាត់​ខ្លួន​ជនសង្ស័យ​ទាក់​ឆ្កែ​ម្នាក់​ក្នុង​ចំណោម​បួន​នាក់​ជំនាញខាង​លួច​ទាក់​ឆ្កែ

ភ្នំពេញ៖ កម្លាំង​សមត្ថកិច្ច​ល្បាត​ប៉ុស្តិ៍ទឹ​កថ្លា​ស​ហការ​ជា​មួយ​សមត្ថកិច្ច​ប៉ុស្តិ៍​អូ បែក​ក្អម​បា​ន​ធ្វើ​ការ​ឃាត់​ខ្លួន​ជន​សង្ស័យ​ទាក់​ឆ្កែ​ម្នាក់​ក្នុង​ចំ​ណោ​មបក្ស​ពួក​បួន​នាក់​ទៀត​និង​ដកហូត​បាន​ម៉ូតូ​មួយ​គ្រឿង ។​ហេតុ​ការណ៍​នេះ​កើត​ឡើង​កាល​ពី​វេលា​ម៉ោង​១​និង៣០​នាទី រំលង​អធ្រា​ត្រ​ឈាន​ចូល​ថ្ងៃ​ទី​១២ ខែ​មករា ឆ្នាំ២០១៨ នៅ​ត្រង់​ចំណុច​ជាប់​ខាង​ត្បូង​របង​លា​សាដន់​ប៊ូស្កូរ​ទឹក​ថ្លា តាម​បណ្តោយ​ផ្លូវ​លំ ស្ថិកក្នុង​សង្កា​ត់​អូបែក​ក្អម ខណ្ឌ​សែន​សុខ ។

ជន​សង្ស័យ​ទី​១​មាន​ឈ្មោះ សុខ ជូរ ភេទប្រុស អាយុ៤៣ឆ្នាំ មុខរបររត់ម៉ូតូឌុប ស្នាក់នៅភូមិ​វាល​ស្បូវ សង្កាត់​ព្រែក​ឯង ខណ្ឌ​ច្បារ​អំពៅ ។


Comments