ហ៊ានម្លេះ! ជន​ជាតិ​ប៊ែល​ហ្សិកយកកាបូប​​គ្រឿ​ង​​ញៀន​​ឆ្លង​​ដែន​មក​ស្រុកខ្មែរ

ភ្នំពេញ ៖ ជន​ជាតិ​ប៊ែល​ហ្សិក ម្នាក់ត្រូវ​បាន​កម្លាំង​ជំនាញ​របស់​មន្ទីរ​ប្រឆាំង​គ្រឿង​ញៀន (ក១) សហការ​ជា​មួយ​សមត្ថកិច្ច​គយ នគរ​បាល​អន្តោប្រវេសន៍​និង​សមត្ថកិច្ច​ពាក់​ព័ន្ធ​នៅ​អាកាស​យាន​ដ្ឋាន​អន្តរ​ជាតិ​ភ្នំពេញ ឃាត់​ខ្លួន​ពាក់​ព័ន្ធ​ករណី​ដឹក​ជញ្ជូន​សារ​ធាតុ​ញៀន​ឆ្លង​ដែន តាម​ជើង​អាកាស ពី​ប្រទេស​ប្រេស៊ីល ឆ្លង​កាត់​អេត្យូពី-ថៃ មកកម្ពុជា នៅចំណុច​ច្រក​អ្នក​ដំណើរ កាលពីថ្ងៃទី១០ ខែមករា ឆ្នាំ​២០​១៨ វេលា​ម៉ោង​២០​និង​១៣​នាទី ។

សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា ជន​សង្ស័យ​ឈ្មោះ CATRY DAVIT NOEL M ភេទប្រុស ជន​ជាតិ​ប៊ែល​ហ្សិក កាន់​លិខិត​ឆ្លង​ដែន​លេខ EN106323 ។ វត្ថុ​តាង​ចាប់​យក​រួម​មាន៖ សារ​ធាតុ​ញៀន​ប្រភេទ Cocaine ទម្ងន់ ១០០​៣,​២៤ក្រាម លាក់​ក្នុង​បាត​វ៉ា​លិស, ទូរស័ព្ទ​ដៃ​មួយ​គ្រឿង, លិខិត​ឆ្លង​ដែន​មួយ​ក្បាល, កាត​សម្គាល់​ខ្លួន​មួយ​សន្លឹក និង​វ៉ាលិស​មួយ។ បច្ចុ​ប្ប​ន្ន​កម្លាំង​ជំនាញ​កំពុង​កសាង​ឯក​សារ បញ្ជូន​ទៅ​សាលា​ដំបូង​រាជធានី​ភ្នំពេញ ដើម្បី​ចាត់ការ​តាម​នីតិវិធី ៕

Comments