រក​ស៊ី​ខេត្ដ​កំពុង​ស្ពឺ​មិន​អស់​ចិត្ដ ចេញ​រក​ស៊ី​នៅ​ទី​ក្រុង​មិន​បាន​ប៉ុន្មាន​ផង​ជាប់​ខ្នោះ

ភ្នំពេញ៖ ជន​សង្ស័យ​២​នាក់​បម្រុង ចេញ​ធ្វើ​សកម្មភាព​កាច.ក​ម៉ូតូ​តែ​ពេល​ដែល​ឃើញ​កម្លាំង សមត្ថកិច្ច​ខណ្ឌដង្កោ​ចុះ​ល្បាត​ក៏​ផ្ដួល​ម៉ូតូ​រត់​ត្រូវ​សមត្ថកិច្ច​ធ្វើ​ការ​ឃាត់​ខ្លួន​ភ្លាម​ៗ ។ ហេតុ​ការណ៍​នេះ​បាន​កើត​ឡើង​កាល​​ពី​វេលា​ម៉ោង ៤និង ៣០ នាទី​ល្ងាច​ថ្ងៃ​ទី​១១ ខែ​មករា ឆ្នាំ​២០១៨ នៅ​ចំណុច​ភូមិ​ព្រះ​ធាតុ សង្កាត់​រលួ​ស ខណ្ឌ​ដង្កោ ។

ជន​សង្ស័យ​ទាំង​២​នាក់​ទី​១-ឈ្មោះ ជូរ សម្បត្ដិ អាយុ​៣១ ឆ្នាំ​មុខរបរ សំណង ស្នាក់នៅ​ការ​ដ្ឋា​ន​​នៅ​កំបូល មាន​ស្រុក​កំណើត ភូមិ​កំពុង​នុ​ង ឃុំ​កូន​សាត់ ស្រុក​កំពត ខេត្ដ​កំពត ។ និង​ទី​២-ឈ្មោះ ជួន ព្រឹម អាយុ៣៥ ឆ្នាំមុខរបរ ធ្វើ​សំ​ណ​ង ស្នាក់​នៅ​ក្នុង​ការ​ដ្ឋាន​ជា​មួយ​គ្នា ។

យោង​តាម​សម្ដី​របស់​សមត្ថកិច្ច​បាន​ប្រាប់​អោ​យ​ដឹង​ថា មុន​ពេល​កើត​ហេតុ​កម្លាំង​សមត្ថកិច្ច​ខណ្ឌ​ដង្កោ សហការ​ជា​មួយ​កម្លាំងប៉ុស្ដិ៍​បាន​ចុះ​ល្បាត​ក្នុង​ភូមិ​សាស្ដ្រ​ដើម្បី​ទប់​ស្កាត់​បទ​ល្មើល ស្រាប់​តែ​ពេល​ល្បាត​ទៅ​ដល់​ចំណុច​កើត​ហេតុ​ក៏​បាន​ប្រទះ​ឃើញ​ជន​សង្ស័យ​២​នាក់ជិះ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក ហុង​ដា​ឌ្រីម ពណ៌​ខ្មៅ មិន​ចាំ​ស្លាកលេខ ពេល​នោះ​សមត្ថកិច្ច​មាន​ការ​សង្ស័​យ​ក៏​បាន​ហៅ​អោយ​ឈប់​ដើម្បី​សួរ​នាំ ស្រាប់​តែ​ជនសង្ស័យ​ទាំង​២​នាក់​បាន​ផ្ដួល​ម៉ូតូ​រួច​រត់​គេច​ខ្លួនតែ​ត្រូវ​សមត្ថកិច្ច​ដេញ​ចាប់​បាន​ភ្លាម​ៗ​នៅ​កន្លែង​កើត​ហេតុ​តែ​ម្ដង ។ វត្ថុ​តាំង​ដក​ហូត​បាន​រួម​មាន៖ ស្លាកលេខ​ម៉ូតូ​ចំនួន​៣ , ម៉ូតូ​មួយ​គ្រឿង និង​សោរ​សម្រាប់​កាច​ក​មួយ​ចំនួន​ទៀត ។

បើ​តាម​សម្ដី​សារ​ភាព​របស់​ជនសង្ស័យ​ទាំង​២​នាក់​បាន​ឆ្លើយ​ថា ខ្លួន​បាន​ធ្វើ​សកម្មភាព​លួច​កាច​ក​ម៉ូតូ​ចំនួន​៣​លើក មក​ហើយ​ដែល​បាន​ធ្វើ​សកម្មភាព​នៅ​ខេត្ដ​កំពុង​ស្ពឺ លុះ​មក​ដល់​ថ្ងៃ​ចាប់​ខ្លួន​នេះ​ជន​សង្ស័យ​ទាំង​២​នាក់​បាន​ចេញ​មក​ធ្វើ​សកម្មភាព​កាច​ក​ម៉ូតូ​នៅ​ខណ្ឌ​ដង្កោ តែ​ជា​អកុសល​ត្រូវ​ជួប​កម្លាំង​សមត្ថកិច្ច​ខណ្ឌ​ដ​ង្កោ​​ចាប់​ខ្លួន​បាន ។

បច្ចុប្បន្ន​ជន​សង្ស័យ​ទាំង​២​នាក់ និង​វត្ថុតាង​ត្រូ​វ​កម្លាំង​សមត្ថកិច្ចធ្វើ​ការ​សាក​សួរ​នៅ​កសាង​សំ​ណុំ​រឿង​ដើម្បី​ចាត់​ការ​តាម​នីតិ​វិធី ៕

Comments