សត្វ​ខ្យង​ពណ៌​មាស​ស៊ី​បំផ្លាញ​ស្រូវពង្រោះ និង​សំណាប​ប្រជាកសិករ​ស្រុក​ព្រៃនប់

ខេត្ត​ព្រះសីហនុ​៖ ប្រជាពលរដ្ឋ​នៅ​ស្រុក​ព្រៃនប់ កំពុង​មានការ​ព្រួយ​បារម្មណ៍ នៅពេល​សត្វ​ខ្យង ពណ៌​មាស​បាន​បំផ្លាញ​ស្រូវពង្រោះ​ពួកគាត់ នៅ​ស្រុក​ព្រៃនប់ ។ ឃុំ​ចំនួន​៦ ទៅ ៧ នៅក្នុង​ស្រុក​ព្រៃនប់ កំពុង​ត្រូវ​រង​ការបំផ្លាញ​ដោយ​សត្វ​ខ្យង​ពណ៌​មាស​ស៊ី​បំផ្លិចបំផ្លាញ​ ស្រូវពង្រោះ និង​សំណាប ។

 

ការ​បង្ក​បង្កើន​ផល​ស្រូវ​រដូវវស្សា​ របស់​ប្រជាពលរដ្ឋ​នៅ​ស្រុក​ព្រៃនប់ ឆ្នាំ ២០១៣​នេះ ត្រូវ​ទទួលរង​ការខូចខាត​យ៉ាង​ធ្ងន់ ដោយសារ​សត្វ​ខ្យង​ពណ៌​មាស​បាន​ស៊ី​បំផ្លាញ​មានការ​កើនឡើង​ពី​មួយ​ឆ្នាំទៅ​ មួយឆ្នាំ ។ កសិករ​ពុំ​មាន​លទ្ធភាព​ក្នុង​ការ​កម្ចាត់​សត្វ​ខ្យង​ចង្រៃ​នោះ​ទេ ពួកគាត់​បាន​សំណូមពរ​ដល់​មន្ទីរ​កសិកម្ម ក៏ដូចជា​ក្រសួងកសិកម្ម ជួយ​រក​វិធានការ​កំចាត់​សត្វ​ខ្យង ចង្រៃ ដើម្បី​ឲ្យ​ពួកគាត់​មានលទ្ធភាព​ក្នុង​ការ​បង្កបង្កើនផល​ស្រូវ​រដូវវស្សា​ ឆ្នាំក្រោយៗ​បន្ត​ទៀត​។ ព្រោះ​ស្រែពង្រោះ​របស់​កសិករ​ជាច្រើន​ឃុំ​នៅក្នុង​ស្រុក​ព្រៃនប់ ដែល​នៅ​ជាប់​បឹង​ក្រោម​នៅ​ពេល​ដែល​ពួកគាត់​បាន​សាបព្រោះ​រួច ដុះ​បាន​រយៈពេល​ពី​៣ ទៅ ៤​ថ្ងៃ នៅ​ពេល​ដែល​ស្រូវ​ចេញ​ពន្លក​ត្រូវ​សត្វ​ខ្យង ពណ៌​មាស ស៊ី​បំផ្លាញ​អស់​គ្មាន​សល់​ជាច្រើន​ហិច​តា ។​

 

លោក វ៉ិ​ត គង់ មេឃុំ​វាលរេញ ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ បាន​មានប្រសាសន៍​ឲ្យ ដឹង​ថា នៅក្នុង​ឃុំ​វាលរិញ ក៏ដូចជា​នៅក្នុង​ស្រុក​ព្រៃនប់ ទាំងមូល​ដែរ ដែល​សត្វ​ខ្យង​ពណ៌​មាស កំពុងស៊ី​បំផ្លាញ​ស្រូវពង្រោះ និង​សំណាប​របស់​ប្រជាកសិករ​រាប់​ជាច្រើន​ហិកតារ ក្នុង​នោះ​ឃុំ​ដែល​ទទួលរង​ការខូចខាត​ច្រើន​ជាង​គេ​គឺ​ឃុំ​វាលរេញ ដែល​មាន​ផ្ទៃដី​ធ្វើស្រែ​សរុប​ចំនួន ១០៦០ ហិកតារ ត្រូវ​សត្វ​ខ្យង​ពណ៌​មាស បំផ្លាញ​ខូចខាត​អស់ ៣៥០​ហិច​តា ក្នុង​នោះ​នៅ​មាន​ភូមិ​បឹង​វែង ភូមិ​វាល​មាស និង ភូមិ​វាល​ធំ និង​នៅ​មាន​ឃុំ​ក្បែរៗ​នោះ​ក៏​ត្រូវ​សត្វ​ខ្យង​នេះ​កំពុង​បំផ្លាញ​ដែរ ។

 

លោក​មេឃុំ​បាន​បញ្ជាក់​ឲ្យ​ដឹង​ទៀត​ថា កាលពី​ថ្ងៃទី​៨ ខែកក្កដា ២០១៣​កន្លង​មក​នេះ ឯកឧត្តម ចាន់ សារុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម​រុក្ខាប្រមាញ់ និង​នេសាទ​ក៏បាន​ចុះ​មក​ពិនិត្យ​នៃ​ការ ខូចខាត​ស្រូវពង្រោះ និង​សំណាប​ប្រជាកសិករ​នៅ​ស្រុក​ព្រៃនប់ និង​បញ្ជូន​មន្ត្រី​ជំនាញ​ចុះ​មក​ពិនិត្យ និង​ជូ​យ​ចាត់វិធានការ ដើម្បី​ទប់ស្កាត់ និង​កំចាត់​ឲ្យ​អស់​ពពួកសត្វ​ខ្យង​ចង្រៃ​ឲ្យ​អស់ពី​ស្រែ​ស្រូវ​ប្រជាកសិករ​ នៅក្នុង​ស្រុក​ព្រៃនប់ ៕ ដោយ​៖ លោក វ៉ែន ស៊ី​វនart14 art14_002 art14_003 art14_004 art14_005 art14_006

Comments