ឆេះ​មជ្ឈមណ្ឌល​ហែលទឹក​ក្រុង Handan ប្រទេស​ចិន ស្លាប់​មនុស្ស​៦​នាក់

តាម​ការ​ចេញផ្សាយ​ព័ត៌មាន​របស់​គេហទំព័រ​បរទេស​មួយ បាន​ឲ្យ​ដឹង​ថា មនុស្ស​ចំនួន​៦​នាក់​បាន​ស្លាប់​បាត់បង់​ជីវិត ក្នុង​ហេតុការណ៍​អគ្គិភ័យ​ឆេះ​នៅ​មជ្ឈមណ្ឌល​ហែល​ទឹក​មួយ​កន្លែង​នៅ​ក្រុង Handan ភាគ​ខាង​ជើង​ប្រទេស​ចិន នៅ​វេលា​ម៉ោង​១​និង​៥១​នាទី​យប់​ថ្ងៃអាទិត្យ។

មន្ត្រី​ការងារ​រដ្ឋាភិបាល​មួយ​ក្រុម​បាន ធ្វើការ​ឃាត់ខ្លួន​អ្នក​គ្រប់គ្រង​បុគ្គលិក​១០​នាក់ នៅ​មជ្ឈមណ្ឌល​ហែល​ទឹក​នោះ ដើម្បី​ស៊ើប​អង្កេត​ជុំវិញ​រឿង​គ្រោះថ្នាក់​នេះ៕

Comments