អង្គុយ​អ៊ុត​ថង់​ក្រ​លីង​ឈូក សុខៗ​ស្រាប់​ឆ្លង​ម៉ាសុីន​ឆក់​ស្លាប់​មួយ​រំពេច

ភ្នំពេញ៖ ក្មេង​ប្រុស​ម្នាក់ខណៈ​ដែល​កំពុង​អង្គុយ​អ៊ុត​ថង់​ក្រលីង​ឈូក សុខៗ​ស្រាប់​តែ​ម៉ា​សុីន​សម្រាប់​អ៊ុត​ថង់​នោះ ឆ្លង​ចរន្ត ឆក់​ស្លាប់​ភ្លាម​ៗនៅ​កន្លែង តែសាច់​ញាតិ​មិន​អស់​ចិត្ត​ក៏​ដឹក​យកទៅគ្លីនិក បន្ត​ទៀត​ក៏​គ្រូពេទ្យ​ប្រាប់​ថា ជន​រងគ្រោះ បាន​ស្លាប់​បាត់​បង់​ជីវិត​ទៅ​ហើយ ។ហេតុ​ការណ៍នេះ​បង្ក​ឲ្យ​មាន​ការ​ភ្ញាក់​ផ្អើល​កា​ល​​ពី​វេលា​ម៉ោង​១០​និង​០០​នាទីព្រឹក ថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០១៧ ស្ថិតនៅក្នុងភូមិកំបូល សង្កា​ត់​កំបូល ខណ្ឌ​ពោធិ​សែន​ជ័យ រាជធានី​ភ្នំពេ​ញ​ ។

ក្មេង​រងគ្រោះ​មាន​ឈ្មោះ  ធី រដ្ឋា អាយុ១៤ឆ្នាំ រស់​នៅ​ក្នុង​បន្ទុក​គ្រួសារ មាន​ម្តាយ​ឈ្មោះ ថាយ សើ អាយុ ៣៨ឆ្នាំ  មុខរបរកសិករ មាន​ឪពុក​ឈ្មោះ កែវ ធី  អាយុ៤៩ ឆ្នាំ មុខរបរ កសិ​ករ មាន​កូន​ចំនួន​៤​នាក់ ប្រុស​២នាក់ ស្រី​២​នាក់ ក្មេង​រងគ្រោះ​ជា​កូន​ទី៣ មានទី​លំ​នៅ​ក្នុង​ភូមិ​កើត​ហេតុ​ខាង​លើ ។

តាម​ប្រភព​ពី​ក្រុម​គ្រួសារ​បាន​ឲ្យ​ដឹង​ថា ជា​រៀង​រាល់​ថ្ងៃ​ក្រុម​គ្រួសារ​គាត់​ក្រីក្រ ដើរ​សុី​ឈ្នួល​ច្រូត​ស្រូវ​ឲ្យ​គេ ចំណែក​កូន​រងគ្រោះ​រាល់​ថ្ងៃ ទៅ​ជួយ​ច្រក នំ ក្រលីង​ឈូក ឲ្យបង​ប្អូន​ក្នុង​ភូមិ​ផ្ទះ​ជាប់​គ្នា​ដែរ  ស្រាប់តែនៅ​ព្រឹក​ថ្ងៃ​កើត​ហេតុ ខណៈ​ដែល​ជន​រង​គ្រោះ​កំពុង​អង្គុយ អ៊ុត ថង់​ក្រលីង​ឈូក សុខ​ៗ​ស្រាប់​តែ​ឧបករណ៍ ម៉ា​សុីន សម្រាប់​អ៊ុត​ថង់​នោះ បាន​ឆ្លង​ចរន្ត​អគ្គី​សនី ឆក់​ដៃ​ជនរង​គ្រោះ​ដាច់​ផ្ងារ​ភ្លាមៗ ជន​រង​គ្រោះ​ត្រូវ​បាន​ក្រុម​គ្រួសារ សាច់ញាតិ ដឹក​នាំ​យក​ទៅ​គ្លីនិក ឯកជន​តែត្រូវ​បាន​គ្រូ​ពេទ្យ​ប្រាប់​ថា ជន​រងគ្រោះ​ស្លាប់​បាត់​ទៅ​ហើយ ទើប​ដឹក​ត្រឡប់​វិល​មក​វិញ ទៅ​តម្កល់​ទុក​នៅ​ផ្ទះ​កន្លែង​ចាំ​ដី​មួយ​កន្លែង​ទៀត ក្នុង​ភូមិ​កើត​ហេតុ ខាង​លើ ។

ក្រោយ​ពី​ហេតុ​ការ​ខាង​លើ​បាន​កើត​ឡើង​ដែល​បង្ក​ឲ្យ​ក្មេង​ប្រុស​ម្នាក់​ស្លាប់​ដោយ​សារ​ឆ្លង​ចរន្ត​ភ្លើង ឧបករណ៍​អ៊ុត​ថង់ ក្រុម​គ្រួសារ ក៏មិន​បាន​ប្តឹង​ផ្តល់​អ្វី​ដែរ សមត្ថកិច្ច​ជំនាញ​ចុះ ធ្វើ​ការ​ពិនិ​ត្យ​កោសល្យ​វិច័្ឆយ​ហើយ ក៏ប្រគល់​ជូន​ក្រុម​គ្រួ​សារ រៀប​ចំ​ធ្វើ​បុណ្យ​តាម​ប្រពៃណី ៕

Comments