ប្រើល្បិចភ្លេច​ឆ្នាំង​សាក​ទូ​រស័ព្ទ ពឹង​ឲ្យ​ជូន​ទៅ​ជួយ​រក ស្រាប់តែ

ព្រៃវែង​៖​ កាល​ពី​​វេលា​​ម៉ោង​​២១​​និង​​៥០​​នាទី​ថ្ងៃ​ទី​៦​ ខែ​ធ្នូ​ ឆ្នាំ​​២០១៧​ ​មាន​​កើត​​ករណី​​រំលោភ​សេព​សន្ថវៈ​​បាន​​សម្រេច​ ចំនួន​​​១​​លើក​ ហើយ​ជន​សង្ស័យ​​ត្រូវ​​បាន​​សមត្ថកិច្ច​​ឃាត់​ខ្លួន​​បាន នៅ​​ចំណុច ​(​រោង​​ចាំ​​ស្រូវ​​ទួល​​សង្កែ​)​ ស្ថិត​ក្នុង​ភូមិ​​ជើង​​ទឹក​ ឃុំ​​រោង​ដំរី​ ស្រុក​​បាភ្នំ​ ខេត្ត​ព្រៃវែង​ ​ ។​ ជន​សង្ស័យ​​ឈ្មោះ​ ហេង​ បញ្ញា​ ភេទ​ប្រុស​ អាយុ​​២២​​ឆ្នាំ​ រស់​នៅ​​ភូមិ​​ក្តី​​ដូង​ ឃុំ​​រោង​​ដំរី​ ស្រុក​បាភ្នំ​ ព្រៃវែង​ ។​ ចំ​ណែក​​ជន​​រង​គ្រោះ​​ឈ្មោះ​ អ​.​ស​.​ណ​ អាយុ​​១២​​ឆ្នាំ​ រស់​នៅ​​ភូមិ​​ជើង​​ទឹក​ ឃុំ​រោង​ដំរី​ ស្រុក​​បាភ្នំ​​ ខេត្ត​ព្រៃវែង​ ។

​ប្រភព​​ព័ត៌មាន​​បាន​​ឲ្យ​​ដឹង​​ថា​ មុន​ពេល​កើត​ហេ​តុ​ ជន​​រង​គ្រោះ​​និង​​ជន​សង្ស័យ​​បាន​​អង្គុយ​មើ​ល​​ទូរទស្សន៍​​នៅ​ផ្ទះ​​ឈ្មោះ​ ប៉ុ​ល​ ឡា​ ភេទ​​ប្រុស​ អាយុ​​៣៥​​ឆ្នាំ​ (​ជាប់​​ផ្ទះ​​ជន​​រង​​គ្រោះ​)​ ពេល​​នោះ​ ជន​​ស​ង្ស​យ័​​បាន​​ប្រើ​​ល្បិច​​លួង​លោម​​ថា​ ខ្លួន​ភ្លេច​​ឌុ​យ​​ទូ​រស​ព្ទ​នៅ​​រោង​​ចាំ​​ស្រូវ​​ទួល​​សង្កែ​ ដោ​យ​​អោយ​​ជន​​រង​គ្រោះ​​ជូន​​ទៅ​​ជួយ​​រក​ ហើយ​​ជន​រង​​គ្រោះ​​និង​​ជន​សង្ស័យ​​ក៏​​បាន​​ជិះ​​ម៉ូតូ​​ទៅ​កន្លែ​ង​កើត​ហេតុ​ គាប់​​ជួន​​ឱកាស​ល្អ​ ជន​សង្ស័យ​​ក៏​បាន​​រំលោភ​​ជន​​រង​គ្រោះ​បាន​​សម្រេច​​តែ​​ម្តង​ ។​ បន្ទាប់​​ពី​​ធ្វើ​​សកម្មភាព​​រួច​​ហើយ​ ជន​សង្ស័យ​បាន​​រត់​គេច​​ខ្លួន​​បាត់​ ។​

​សូម​​បញ្ជាក់​​ថា​ ឪពុក​​ម្តាយ​​ជន​​រង​គ្រោះ​​ទៅ​​ធ្វើ​កម្មករ​​នៅ​​ភ្នំពេញ​ ដោយ​​ទុក​​ឲ្យ​​ជន​​រង​គ្រោះ​នៅ​ផ្ទះ​​តែ​​ពីរ​​នាក់​​និង​​ជី​ដូន​ ។​ ​បច្ចុប្បន្ន​ កម្លាំង​ជំនា​ញ​បាន​​កសាង​​សំណុំ​រឿង​​ចាត់​ការ​​តាម​​ច្បាប់​ ៕

Comments