បញ្ជូន​ខ្លួន​ចិន​តៃ​វ៉ាន់​ពីរ​នាក់ និង​ម៉ា​ឡេ​ស៊ី​ម្នាក់ ដែល​ចាប់​បង្ខាំង​ជន​ជាតិ​ថៃ​៩​នាក់ ទៅ​តុលា​ការ

ភ្នំពេញ៖ នៅ​ព្រឹក​ថ្ងៃ​ទី​៧ ខែ​ធ្នូ ឆ្នាំ​២០១៧​នេះ សមត្ថកិច្ច​នគរបាល​នាយកដ្ឋាន​ព្រហ្មទណ្ឌ នៃ​ក្រសួង​មហា​ផ្ទៃ បាន​បញ្ជូន​ខ្លួន បុរស​ជន​ជាតិ​ចិន​តៃ​វ៉ាន់​២​នាក់ និង​បុរស​ជន​ជាតិ ម៉ាឡេស៊ី​ម្នាក់ ទៅ​តុលាការ​ដើម្បី​ចាត់​ការ​បន្ត​តាម​នីតិវិធី ពាក់​ព័ន្ធ​ករណី ចាប់​បង្ខាំង​ជន​ជាតិ​ថៃ​ចំនួន ៩​នាក់ ។

យោង​តាម​ការ​បញ្ជាក់​ពី​សមត្ថកិច្ច​ជន​សង្ស័​យ​ទី​១​ឈ្មោះ Chen Chin Hao ភេទប្រុស អា​យុ ៤៤ឆ្នាំ ជន​ជាតិ​ចិន​តៃ​វ៉ាន់ ទី​២​ឈ្មោះ Kuo Fang Lang ភេទប្រុស អាយុ ៤២ឆ្នាំ ជន​ជា​តិ​ចិន​តៃ​វ៉ាន់​និង​ទី​៣​ឈ្មោះ Yong Yee Kan ភេទ​ប្រុស​អាយុ ៤៣ឆ្នាំ ជាជនជាតិ ម៉ាឡេស៊ី។

គួរ​រំលឹក​ថា ជន​សង្ស័យ​ទាំង​៣​នាក់​ខាង​លើ​ត្រូវ​បាន សមត្ថកិច្ច​នគរបាល​នាយក​ដ្ឋាន​នគរ​បាល​ព្រហ្ម​ទណ្ឌ នៃ​ក្រសួង​មហា​ផ្ទៃ​ឃាត់​ខ្លួន​កាល​ពី​រសៀល​ថ្ងៃ​ទី៥ ខែធ្នូ ឆ្នាំ២០១៧ នៅចំ​ណុ​ច ផ្ទះ​វីឡា​ជួល​មួយ​កន្លែង ក្នុងសង្កាត់​ផ្សារ​ដេ​ប៉ូ​ទី​៣ ខណ្ឌ​ទួលគោក ក្រោយ​ពី​​ពួក​គេ​បាន ធ្វើ​សកម្ម​ភាព បង្ខាំង​ជន​ជាតិ​ថៃ​ចំនួន ៩នាក់​នៅ​ក្នុង​ផ្ទះ​វីឡា​នោះ មិន​ឱ្យ​ចេញ​ទៅ​ណា អស់​រយៈ​ពេល​៣​ថ្ងៃ និង​ត្រូវ​ជន​ជាតិ​ថៃ​រងគ្រោះ​ផ្ត​ល់​ព័ត៌​មាន​ទៅ​បង​ប្អូន​ឱ្យ​ប្តឹង​សមត្ថកិច្ច​ដើម្បី​ជួយ​រំដោះ​ពួក​គេ ៕

Comments