ម៉ោង​១០​យប់! ក្រុម​ចោរ​ជិះ​កង់​មក​ប្លន់​យក​ម៉ូតូ​ជិះ​គេច​ខ្លួន​បាត់

ភ្នំពេញ៖ ​បុរស​ម្នាក់​ជិះ​ម៉ូតូ​ឌ្រីម​សង់​មួយ​គ្រឿង​ត្រូវ​បាន​ក្រុម​ចោរ​មួយ​ក្រុម​ធ្វើ​សកម្មភាព​ធាក់​ឲ្យ​ដួល​យក​ម៉ូតូ​បាន​សម្រេច​ជិះ​គេច​ខ្លួន​បាត់​ស្រមោល ​ហេតុ​ការណ៍​នេះ​កើត​ឡើង​នៅ​វេលា​ម៉ោង​១០​និង​៤០​នាទី​យប់​ថ្ងៃ​ទី​៦ ខែធ្នូ ឆ្នាំ​២០​១៧ ស្ថិត​នៅ​តាម​បណ្ដោយផ្លូវ​៣៧១​ត្រង់​ចំនុច​ជិត​ផ្សារ​ប៉េសេ សង្កាត់​បឹងទំពុន​២​ខណ្ឌ​មានជ័យ ។

ជន​រងគ្រោះ​មាន​ឈ្មោះ​ទូច ម៉ៅ ភេទ​ប្រុស​អាយុ​៣៦​ឆ្នាំ​មុខរប មេការជាង​សំណង់​ស្នាក់​ផ្ទះ​ជួល​ម្ដុំ​លូប្រាំ​ក្នុង​សង្កាត់​ស្ទឹង​មាន​ជ័យ​៣ មាន​ស្រុក​កំនើត​នៅ​ខេត្ត​កំពង់​ចាម។ បើ​តាម​សម្ដី​ជនរង​គ្រោះ​បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើត​ហេតុ​រូប​គាត់​បាន​ចេញ​ពី​ផឹក​ស៊ី​ក្នុង​ការ​ដ្ឋាន​សំណង​មួយ​កន្លែង​នៅ​រោង​ចក្រ​ តា​ហ្វា​ត ដោយ​បើក​ម៉ូតូ​ម៉ាក​ឌ្រីម​សង់​០១៦​ពណ៌ ខ្មៅ​ ពាក់​ស្លាក​លេខ​កំពង់ចាម1U- 9379 តាម​ផ្លូវ​៣៧១​គោល​បំណង​ត្រលប់​មក​ផ្ទះ​នៅ​លូ​ប្រាំ ខណៈ​មក​ដល់​ចំនុច​កើត​ហេតុ​ខាង​លើ ស្រាប់​តែ​លេច​ជនសង្ស័យមាន​៤​នាក់​ជិះ​ម៉ូតូ​មួយ​គ្រឿង​មិន​ចាំ​ម៉ាក​និង​កង់​មួយ​គ្រឿង​ទៀត​បាន​ធ្វើ​សកម្មភាព​ធាក់​ម៉ូតូ​របស់​គាត់​ឲ្យ​ដួល​ដោយ​សារ គាត់​ស្រវឹង​ស្រា​ផង​នោះ ឃើញ​ឱកាស​​ល្អ​ជនសង្ស័យ​ជា​ចោរ​ប្លន់​ទាំង​នោះ​បាន​លើក​ម៉ូតូ​របស់​គាត់ជិះ​គេច​ខ្លួន​ដោយ​សុវត្តិភាព​មិន​ខំ​ខាន​សមត្ថកិច្ច ។

ក្រោយ​កើត​ហេតុ​ជនរងគ្រោះ​ត្រូវ​បាន​ក្រុម​អ្នក​យក​ព័ត៍មាន ដឹក​មក​ដាក់​ពាក្យ​បណ្ដឹង​នៅ​ប៉ុស្តិ៍​បឹង​ទំពុន២ ដើម្បី​ឲ្យ​សមត្ថកិច្ច​ជួយ​អន្តរាគមន៍ ។

Comments