ប្រទះ​ឃើញ​ប្រាសាទ​មួយ​នៅ​កណ្តាល​ព្រៃ​ឡង់

ប្រាសាទ​ត្រពាំង​ប្រើស ជា​ប្រាសាទ​បុរាណ​មួ​យ ដែល​បង្កប់​នៅ​ក្នុង​តំបន់​ព្រៃ​ឡង់ ជាប់​ព្រំប្រ​ទល់​ជា​មួយ ខេត្ត​កំពង់ធំ និង ខេត្ត​ក្រចេះ ស្ថិត​នៅ​ក្នុង​ភូមិ​ត្រយ៉ង ឃុំ​សុខចិត្រ ស្រុក​សណ្តាន់ ខេត្ត​កំពង់​ធំ នៅ​ក្នុង​ដំណើរ ចុះ​ទៅ​ពិនិត្យ​មើល​ប្រាសាទ​នេះ កាល​ពីថ្ងៃ​ទី​១ ខែ​ធ្នូ ឆ្នាំ​២០១៧ លោក​សាយ សំអាល់ រដ្ឋ​មន្ត្រី​ក្រសួង​បរិស្ថាន​បាន​មាន​ប្រសាសន៍​ថា មន្រ្តី​ឧទ្យានុ​រក្ស​ចូល​រួម​ការ​ពារ​សម្បត្តិ​ធម្មជាតិ​នៅ​ក្នុង​តំបន់ព្រៃ​ឡង់​រួម​ទាំង​ប្រាសាទ​​បុរាណ ដែល​ស្ថិត​នៅ​ក្នុង​ដែន​តំបន់​ការពារ​ធម្មជាតិ​នេះ ដើម្បី​ទុក​សម្រាប់​ការ​សិក្សា ស្រាវជ្រាវ និង ទុកឱ្យកូន​ចៅ​ជំនាន់​ក្រោ​យ​បាន​ស្គាល់ និង បម្រើ​ឱ្យ​វិស័យ​ទេស​ចរណ៍ ។

ជា​​មួយ​​គ្នា​​នេះ ក្រសួង​បរិស្ថានបន្ត​ការពង្រឹង​កិច្ច​ការពារ​ធន​ធាន​ធម្មជាតិ ក៏ដូច​ជា ពង្រឹង​ជីវ​ភាព​សហគមន៍​​មូល​ដ្ឋាន តាមរយៈ​ទេស​ចរណ៍​ធម្ម​ជាតិ ។ ប្រាសាទ​ត្រពាំង​ប្រើ​សមាន ៣​ប្រា​សាទ​តម្រៀប​គ្នា​គឺ​នៅ​ទទឹង​ថ្ងៃ បែរ​មុខ​ទៅ​ទិស​ខាង​កើត នៅក្បែរ​ប្រាសាទ​ចម្ងាយ​១៥០​ម៉ែត្រ​មាន​ត្រពាំង​ធំ​មួយ ដែល​អ្នក​ភូមិ​ហៅ​ថា​ត្រពាំង​ប្រើស ដែល​មាន​ចម្ងាយ​ពី​ភ្នំ​ជី​ប្រមាណ​ជា ៥ គីឡូ​ម៉ែត្រ ។

ទោះ​បី​ជា​ប្រាសាទ​នេះ នៅ​ក្នុង​ព្រៃ​យ៉ាង​ណា​ក្តី ប៉ុន្តែ​ភ្ញៀវ​ទេស​ចរជាតិ និង អន្តរជាតិ​មួយ​ចំនួន​បាន​ទៅ​ដល់​​តាម​រយៈ​ការ​ធ្វើ​ដំណើរ តាម​យាន​យន្ត​ផ្សេង​ៗ ។ នៅ​ទី​នោះ​មាន​យាយជី តាអា​ចា​រ្យ និង​មាន​កុដ្ឋ រួម​ទាំង​​ការ​រៀបចំកន្លែងជាទី​ស្ការៈ​បូជា​មានព្រះ អង្គតូច ធំ ផងដែរ ៕



Comments