ឆោ​ឡោ​ពេញ​ផ្សារ​ថ្មី បែកកញ្ចក់រថយន្ដសេរី​ទំនើ​ប​​ទាំង​​ថ្ងៃ​​ត្រង់

ភ្នំពេញ៖ ផ្អើល​មួយ​ពេញ​ផ្សារ​ថ្មី​ដោយ​សារ​ផ្ទុះ​កំប៉ុង​ហ្គាស​បណ្តាល​អោយ​បែក​កញ្ចក់​រថយន្ត​សេរី​ទំនើប​មួយ​គ្រឿង​នៅ​ខាង​កើត​ផ្សារ​ថ្មី​ខ​ណៈ​ក្មេង​ប្រុស​ជំទង់​ម្នាក់​បើក​បរ​រ៉ឺម៉ក​ដឹក​កំប៉ុង​ហ្គាស​ក្រោម​ដំដៅ​ថ្ងៃ ។​ហេតុ​ការណ៍​ខាង​នេះ​នៅកាលពី​​វេលា​ម៉ោង​១១​នឹង​៣០​នាទី​ព្រឹក ចំណុច​ខាង​កើត​ផ្សារ​ថ្មី ស្ថិត​ក្នុង​សង្កាត់ផ្សារ​ថ្មី​១ ខណ្ឌ​ដូន​ពេញ រាជធានី​ភ្នំពេញ ។​

យោង​តាម​សម្ដី​លោក​មេ​ប៉ុស្តិ៍​ផ្សារ​ថ្មី​១​បាន​អោយ​ដឹង​ថា មុន​ពេល​កើត​ហេតុ​ឃើញ​រ៉ឺម៉ក​ដឹក​កំប៉ុង​ហ្គាស​ឈប់​នៅ​ចំណុច​ខាង​កើត​ផ្សារ​ថ្មី ដើម្បី​ដាក់​ហ្គាស​អោយ​ម៉ួយ​របស់​ខ្លួន រី​ឯ​រ​ថ​យ​ន្ត​ដែល​បែក​កញ្ចក់​ម៉ាក ម៉ាស្តា​ពណ៌ ក្រហ​ម​ពាក់​ស្លាក​លេខ​ភ្នំពេញ 2AC-7117 ធ្វើ​ដំណើ​រ​មក​ទិស​ខាង​លិច​ទៅ​កើត​តាម​បណ្តោ​យ​ផ្លូវ​១៣៦​កែង៦៣​(ត្រសក់​ផ្អែម) ខណះ​មក​ដល់​ចំណុច​កើត​ហេតុ​ស្រាប់​តែ​កំប៉ុង​ហ្គាស​ផ្ទុះ​ឡើ​ង​ខ្ទាត​សំបក​ទៅ​លើ​រថយន្ត​សេរី​ទំនើប​នោះ​បណ្តាល​អោយ​ប្រះ​ស្រាំ​កញ្ចក់​ខាង​មុខ​ទាំង​ស្រុង ។

ក្រោយ​ពេល​កើត​ហេតុ​ភាគី​ម្ចាស់​រថយន្ត​រង​គ្រោះ​បាន​ទា​សំណង​កញ្ចក់​ថ្មី នឹង​បាន​ទៅ​ចរចារ​គ្នា​នៅ​ប៉ុស្តិ៍​នគបាល​ផ្សារ​ថ្មី១ ដោយ​ភាគី​បង្ក​ព្រម​សង​សំណង​កញ្ចក់​ឡាន​ថ្មី​ទៅ​ភាគី​រង​គ្រោះ​ដើម្បី​បញ្ចប់​រឿង ៕

Comments