ហ៊ាននោះហ៊ាន! ចូល​​លួ​ច​​មាន់​​នៅ​​ស្នង​​កា​រ​​ដ្ឋាន​នគរបាល​​ខេត្ត​​កណ្តាល ដែល​បង្ក្រាប​បាន​ក្នុង​សង្វៀន​បញ្ជល់​មាន់ នៅ​អរិយក្សត​

ខេត្តកណ្តាល: លោក​ឧត្តម​សេនីយ៍ទោ អ៊ាវ ចំរើន ស្នង​ការ​ដ្ឋាន​នគរបាល​ខេត្ត​កណ្តាល បាន​បញ្ជា​អោយ​កម្លាំង​ការិយាលយ័​ព្រហ្ម​ទណ្ឌ​កំរិត​ស្រាល​នៃ​ស្នង​ការ​ដ្ឋាន​នគរបាល​ខេត្ត​កណ្តា​ល ចាប់​វាយខ្នោះ​បុរស​ម្នាក់​ដែល​ថ្លើម​ធំ​ហ៊ាន​ចូល​លួច​មាន់(​វត្ថុតាង) នៅ​ស្នង​ការ​ដ្ឋាន​នគរបាល​ខេត្ត​កណ្តាល ដែល​បង្ក្រាប​បាន​ក្នុង​សង្វៀន​បញ្ជល់​មាន់ នៅ​អរិយក្សត ។ ហេតុ​ការណ៍​នេះ​បាន​កើត​ឡើង​នៅ​ព្រឹក​ថ្ងៃ​ទី ៦ ធ្នូ ២០១៧ នៅ​ហាង​លក់​បាយ​នៅ​មាត់​ស្ទឹង ភូមិ​តាខ្មៅ សង្កាត់​តាខ្មៅ ក្រុងតាខ្មៅ ។

សមត្ថកិច្ច​បាន​ប្រាប់​អោយ​ដឹង​ថា ​ជន​សង្សយ័​មាន​ឈ្មោះ ឡេង ភេទប្រុស មាន​ទី​លំ​នៅ​ស្រុក​ស្អាង ខេត្ត​កណ្តាល ។

លោក​ស្នង​ការដ្ឋាននគរបាល​ខេត្ត​កណ្តាល​បាន​ប្រាប់​អោយ​ដឹង​ថា ជន​សង្ស័យខាងលើ បាន​លប​ចូល​លួច​មាន់​(វត្ថុតាង) ដែល​សមត្ថ​កិច្ច​នគរបាល​ខេត្ត​កណ្តាល​បង្ក្រាប​កាល​​ពី​ថ្ងៃ​ទី​០៤ ខែ​ធ្នូ ឆ្នាំ​២០១៧ នៅទីតាំង​ប្រជល់​មាន​ដ៍​ធំ នៅ​ភូមិ​អរិយក្សត្រ ស្រុកល្វាឯម ខេត្តកណ្តា​ល ស្រាប់​តែ​នៅ​យប់​ថ្ងៃ​ទី​០៥ ជន​សង្សយ័​ឈ្មោះ​ ឡេង បាន​ចូល​ទៅ​លួច​មាន់ (វត្ថុតាង) នៅ​ក្នុង​ស្នង​ការដ្ឋាន​ចំនួន​០១​ក្បាល រួច​បាន​យក​ទៅ​លក់​អោយ​ជា​ម្ចាស់​មាន់​ថៅ​កែ​កាប់​ជ្រូក​នៅ​ខណ្ឌ​ច្បារ​អំពៅ តម្លៃ​៥០០០ដុល្លារ ។ ហើយ​លោក​បាន​ដាក់​បទ​បញ្ជា​ថា បើ​មន្ត្រី​នគរ​បាល​ណា​មួយ​លួច​មាន់​(វត្ថុតាង) និង​សម​គំនិត​ជា​មួយ​ក្រុម​ប្រជល់​មាន់ លោក​និង​ដក​ស័ក្ត​ចេញ​ពី​ស្មា ហើយ​ចាប់​វាយ​ខ្នោះ បញ្ជូន​អោយ​តុលាការ​ចាត់​ការ​តាម​នីតិ​វិធី​ច្បាប់ ៕

Comments