បុរស​វ័យ​ក្មេង​ម្នាក់​ត្រូវ​ឡាន​បុក​ស្លាប់​ក្នុង​ថ្លុកឈាម

រាជធានី​ភ្នំពេញ៖ ហេតុការណ៍​ដ៏​រន្ធត់​មួយ​ដោយ​រថយន្ដ​មិន​ស្គាល់​ម៉ាក​មួយ​គ្រឿង​បាន​បើក​បុក​ម៉ូតូ​បណ្ដាល​ឲ្យ​បុរស​ម្នាក់​ស្លាប់​ក្នុង​ថ្លុក​ឈាម កាល​ពី​វេលា​ម៉ោង​៧​និង​០០​នាទី​យប់​ថ្ងៃទី​១៤ ខែវិច្ឆិកា ឆ្នាំ​២០១៧ នៅ​តាម​បណ្ដោយ​ផ្លូវ​ជាតិ​លេខ​៤ សង្កាត់​កន្ទោក ខណ្ឌពោធិ៍​សែន​ជ័យ។

បុរស​ដែល​ស្លាប់​ក្នុង​ថ្លុក​ឈាម​ឈ្មោះ ចាន់ណា អាយុ​ប្រហែល​២១ ឆ្នាំ មុខរបរ​ជាង​កញ្ចក់​ស្ទឹង​មាន​ជ័យ មាន​ស្រុក​កំណើត​ស្រុក​អង្គ​ស្នួល ខេត្ដ​កណ្ដាល។

យោង​តាម​ប្រភព​ព័ត៌មាន​ពី​កន្លែង​កើត​ហេតុ​បាន​ប្រាប់​អោយ​ដឹង​ថា មុន​ពេល​កើតហេតុ គេ​បាន​ឃើញ​ជន​រងគ្រោះ​ជិះ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក ហុង​ដា​ឌ្រីម សេ​១២៥ ដែល​ពាក់​ស្លាក​លេខ ភ្នំពេញ​1SU-3522 ធ្វើ​ដំណើរ​តែ​ម្នាក់ឯង ក្នុង​ទិសដៅ​ពី​កើត​ទៅ​លិច លុះ​មក​ដល់​ចំណុចកើត​ហេតុ​ក៏​មាន​រថយន្ដ​មួយ​គ្រឿង មិន​ចាំ​ម៉ាក ធ្វើ​ដំណើរបញ្ច្រាស​ទិស​គ្នា មក​បុក​ម៉ូតូ​ជន​រងគ្រោះ​ពេញ​មួយ​ទំហឹង​តែម្ដង ភ្លាម​នោះរថយន្ដ​បង្ក​បាន​បើក​រថយន្ដ​គេច​ខ្លួន​បាត់​ស្រមោល។

ក្រោយ​ពេល​កើតហេតុ​សមត្ថកិច្ច​មូលដ្ឋាន​បាន​ចុះ​ទៅ​ដល់​កន្លែង​កើតហេតុ​និង​ទាក់ទង​ជំនាញ​ចរាចរ​ខណ្ឌ​មក​យក​ម៉ូតូ​ទៅ​រក្សា​ទុក ចំណែក​រថយន្ដនិង​ម្ចាស់​គេច​បាត់ ចំណែក​សាកសព​ត្រូវ​បានរថយន្ដ​ដឹក​សព​ដឹក​យក​ទៅ​តម្កល់​នៅ​វត្ដ​ទឹក​ថ្លា រង់ចាំ​ស្វែង​រក​ក្រុម​គ្រួសារ​មក​ទទួលទៅ​ធ្វើ​បុណ្យ​តាម​ប្រពៃណី៕

Comments