ចោរ​ប្លន់​រថយន្ត​ក្រុង​ភ្នំពេញ​និង​តាម​បណ្តា​ខេ​ត្ត​ទូ​ទាំង​ប្រទេស​និង​ស៊ីឈ្នួល​សម្លាប់​មនុស្ស​

ឧត្តរ​មាន​ជ័យ៖ ចោរ​ប្លន់​រថយន្ត​ក្រុង​ភ្នំពេញ និង​តាម​បណ្តា​ខេត្ត​ទូ​ទាំង​ប្រទេស និង​ជា​ឃាត​ករសុី​ឈ្នួល​សម្លាប់​មនុស្ស​ដ៏​កំណាច​ម្នាក់​ត្រូវ​បាន​អាវុធ​ហត្ថ​ខេត្ត​ឧត្តមានជ័យ​ចាប់​ខ្លួន​បាន​ហើយ កាលពី​វេលា​ម៉ោង​១​និង​៤០​ថ្ងៃ​ទី​១៣ ខែ វិច្ឆិកា​ឆ្នាំ​២០១៧ កម្លាំង​អាវុធហត្ថ​ស្រុក​អន្លង់​វែង និង​ស្នាក់​ការ​២០២ ចំនួន​១៥​នាក់ ដឹក​​នាំ​​ដោយ​​​លោក​​​វរសេនីយ៌ទោ ងួន.ទ្ធីរិទ្ធ មេ​បញ្ជា​​ការ​​ស្រុក​​អន្លង់​វែង​ចុះ​ស្រាវ​ជ្រាវ​ឃាត់​ខ្លួន​ជន​សង្ស័យ​ឈ្មាះ ហ៊ាប ធី ភេទប្រុស អាយុ​45​ឆ្នាំ ករណី​ឃាត​កម្មដែល​បាន​ប្រព្រឹត្ត​កាល​ពី​ថ្ងៃ​ទី ៣១ ខែតុលា ឆ្នាំ២០១៧ កន្លង​ទៅ​នេះ នៅ​ឯ​ខេត្ត​កណ្តាល ត្រូវ​បាន​កម្លាំង​កង​រាជ​អាវុធ​ហត្ថ​ខេត្ត​ឧត្តមាន​ជ័យ​ចាប់​ឃាត់​ខ្លួន នៅ​ភូមិ​អូរ​តា​ម៉េង ស្រុក​អន្លង់​វែង រួម​និង​អាវុធ​ខ្លី​ម៉ាក k​59 មួយ​ដើម លេខ​3306 គ្រាប់​០៩គ្រាប់។ បច្ចុប្បន្ន​ឃាត់​ខ្លួន​នៅ​អាវុធ​ស្រុក​អន្លង់​វែង ដើ​ម្បី​ចាត់​ការ​តាម​នីតិវិធី ៕


Comments