យុវជន​ម្នាក់​ចងក​សម្លាប់​ខ្លួន​ដោយ​មិន​ដឹង​ពី​មូល​ហេតុ

ភ្នំពេញ៖ ហេតុ​ការ​ចង​ក សម្លាប់​ខ្លួន​ដោយ​មិន​ដឹង​មួយ​បាន​បង្ក​ឲ្យ​មាន​កា​ភ្ញាក់​ផ្អើល កាល​ពី​វេលា​ម៉ោង​៦​និង​០០​នាទី​ព្រឹក​ ថ្ងៃ​ទី​១៤ ខែ វិច្ឆកា ឆ្នាំ​២០១៧ នៅ​ចំណុច​​ភូមិ​ថ្ម​គោល១ សង្កាត់​ចោចៅ២ ខណ្ឌ​ពោធិ​សែន​ជ័យ រាជធានីភ្នំពេញ ។

សាក​សព​ខាង​លើ​មាន​ឈ្មោះ​ផាត ភត្រា ភេទ​ប្រុស​អាយុ១៧ឆ្នាំ មុខរបរ រៀនជួសជុល​ទូរ​ស័ព្ទ មាន​ទីលំ​នៅ​និង​ស្រុក​កំណេីត​នៅ​ចំណុច​កេីត​ហេតុ​ខាង​លេី។

តាម​ការ​បញ្ជាក់​ពី​ឈ្មោះ​សោម នាង ត្រូវជា​ម្ដាយ​បង្កេីត​របស់​សព​បាន​អោយ​ដឹង​ថាកូន​គាត់​កាល​ពី​ឆ្នាំ២០១៥ នៅ​បូរី​កីឡា កូន​របស់​គាត់​បាន​ចង​ក​ម្ដង​មក​ហេីយ ប៉ុន្តែ​គាត់​ជួយ​ទាន់​ទើប​មិន​អី រហូតមក​ដល់​ម៉ោង​កេីត​ហេតុ​ខាង​លេី ស្រាប់​តែ​កូន​គាត់​ចងក​នៅ​ក្នុង​បន្ទប់​លេី​ផ្ទះ​ស្លាប់​បាត់​តែ​ម្តង ។ ក្រោយ​ពេល​កើត​ហេតុ​ម្ដាយ​ជនងគ្រោះ​បាន​បដិសេធ​បណ្ដឹង​មិន​ប្ដឹងចោទ​ប្រកាន់​ទៅ​លេី​បុគ្គល​ណា ឫ​អង្គ​ភាព​ណា​មួយ​ឡេីយ ដោយ​សុំ​តែ​ធ្វេី​បុណ្យ​សព​កូន​នៅ​ផ្ទះ​តាម​ប្រពៃណី។
តាម​ការ​ពិនិត្យ​ជាក់​ស្ដែង របស់​ផ្នែក​ជំនាញ​ចក្ខុ​ខណ្ឌ ជនរង​គ្រោះ​បាន​យក​ខ្សែ​លី​ឡុង​ប្រហែល​5​ម៉ែត្រចង​ជាប់​ពី​ផ្ទោង​ដំបូល​ផ្ទះ​ក្បែរ​ជញ្ជាំង​ផ្ទះ​សម្លាប់​ខ្លួន ដោយ​ម្ដាយទៅ​ជួយ​កាត់​ទំលាក់​មក​ក្រោម​ជួយ​សង្គ្រោះ​មិន​ទាន់។ ដោយ​នៅ​លេី​ខ្លួន​សាកសពមិន​ឃេីញ​មាន​ស្លាក​ស្នាម​សង្ស័យ​ពាក់​ព័ន្ធ​ទៅ​អំពេីឃា​ដកម្ម​នោះ​ទេ គឺ​មាន​តែ​ស្នាម​ជាំ​នៅ​ក្រោម​ចង្កាព័ទ្ធ​ពី​ឆ្វេង​​មក​ស្ដាំ​តែ​ប៉ុណ្ណោះ។ តាម​ការណ៍​សន្ឋិដ្ឋាន​ឃេីញ​ថា ជនរងគ្រោះស្លាប់ដោយសារចងកសម្លាប់ខ្លួនពិតប្រាកដមែន ។

Comments