ក្រុមហ៊ុន​វីរៈ-ប៊ុនថាំ ដឹក​​មនុស្ស​​យូរ​នឹង​​មាន​បា​ន​ពេក​​មើល​​ទៅ​

យោង​​តាម​ប្រភព​ព័ត៌មាន​ពី​ហ្វេស​ប៊ុក​របស់​ Prak Vanda បាន​រៀប​រាប់​ថា​ កង​រាជ​អាវុធ​ហត្ថ​ខេត្ត​បាត់​ដំបង​ឃាត់​រថយន្ត​ក្រុម​ហ៊ុន​វីរៈ-ប៊ុន​ថាំ ២​គ្រឿង​រក​ឃើញ​លួច​ដឹក និង​ចរាចរ​សត្វ​ព្រៃ​ជា​ច្រើន​ប្រភេទ ហើយ​គាត់​ដឹក​២០​ជើង​​ហើយ​

ការ​​បង្ក្រាប​​ខាង​លើ​​នេះ​​បាន​​ធ្វើ​ឡើង​​នៅ​វេលា​ម៉ោង​​០០-៣០​​នាទី ថ្ងៃ​ទី​​១៣ ខែ​វិច្ឆិកា ឆ្នាំ​២០​១៧​នៅ​​ចំណុច​​ភូមិ​​ក្បាល​​ខ្មោច ឃុំ​​ជ្រៃ ស្រុក​ថ្ម​គោល ដោយ​​ក្នុង​​កិច្ច​ប្រតិបត្តិការ​​ជាក់​ស្ដែង​សមត្ថ​កិច្ច​​ជំនាញ​​បាន​ធ្វើ​ការ​​ស្ទាក់​​បង្ក្រាប​រថយន្ត​ក្រុង​​របស់​​ក្រុម​ហ៊ុន​​វី​រះ​​ប៊ុន​​ថាំ​​ចំនួន​​២​គ្រឿង​​ដែល​​ពាក់​​ស្លាក​​លេខ​​ភ្នំពេញ​3C3901​និង​​ស្លាក​​លេខ​​កោះ​កុង​​3A0492​​ដែល​​បាន​ផ្ទុក​​សត្វ​ព្រៃ​​ចម្រុះ​​រួម​មាន​៖
-​សត្វ​អណ្តើក​រស់​ចំនួន​៣​ការុង​និង​២​កេស​មាន​ទម្ងន់​២៤០​គីឡូក្រាម​
-​សត្វ​ពស់វែក​រស់​ចំនួន​១​កេស​ទម្ងន់​២៧​គីឡូក្រាម​
-​សត្វ​ពស់​ចាន់​ល្មម​១​កេស​ទម្ងន់​១៤​គីឡូក្រាម​
-​សត្វ​កន្ធាយ​រស់​ចំនួន​៤​កេស​ទម្ងន់​៩៥,៥​គីឡូក្រាម​
-​សត្វ​ប្រវឹក​និង​សត្វ​ត្រកួត​ងាប់​ចំនួន​១​កេស​ទម្ងន់​៤៦​គីឡូក្រាម​។​

​ឃាត់​ខ្លួន​​មនុស្ស​​ពាក់​​ព័ន្ធ​​ចំនួន​​៥​​នាក់​​រួម​មាន​៖
ទី១​-ឈ្មោះ អុឹម សុជា ភេទ​ប្រុស​អាយុ​៣៥​ឆ្នាំ​(​អ្នកបើកបរ​)
ទី២​-ឈ្មោះ ប៉ុម សាវុន ភេទ​ប្រុស​អាយុ​២៥​ឆ្នាំ​(​អ្នកបើកបរ​)
ទី៣-​ឈ្មោះ សឿង រដ្ឋា ភេទ​ប្រុស​អាយុ​២០​ឆ្នាំ​(​ព្រូឡាន​)
ទី៤​-ឈ្មោះ សៀង ហ៊ុន​សុជា ភេទ​ប្រុស​អាយុ​២០​ឆ្នាំ​(​ព្រូឡាន​)
ទី៥​-ឈ្មោះ ផូ ហន ភេទ​ប្រុស​អាយុ​៦០​ឆ្នាំ​(​ម្ចាស់​សត្វព្រៃ​)​។​

នៅ​​ចំពោះ​មុខ​​សមត្ថកិច្ច​​ទាំង​​ម្ចាស់​​សត្វ​ព្រៃ​​និង​ទាំង​​អ្នក​បើកបរ​​បាន​​ឆ្លើយ​​សារ​ភាព​​ប្រាប់​ថា​​សត្វ​ព្រៃ​​ទាំង​អស់​​នេះ​​គឺ​​ពួក​គេ​​ដឹក​​ចេញ​ពី​​ភូមិ​កូន​ដំរី ឃុំ​​គោក​​និ​មិត្ត ខេត្ត​​បន្ទាយ​មាន​ជ័យ​ឆ្ពោះ​ទៅ​កាន់ រាជ​ធានី​​ភ្នំពេញ ហើយ​អ្នក​បើកបរ​​បាន​​បញ្ជាក់​​ថា​ ចាប់​តាំង​ពី​​ពួក​​គេ​​ដឹក​ជញ្ជូន​​សត្វ​ព្រៃ​​មក​​រហូត​​ដល់​​ពេល​​នេះ​គឺ​​បាន​ចំនួន​​២០​​ជើង​​ហើយ ​៕

Comments