រកស៊ី​បែប​នេះ​ឆាប់​មាន​ តែពេលគដឹងរឿង​ជាប់គុក​

ខេត្តកណ្តាល៖ ឯក​​ឧត្តម​សេនីយ៍ទោ អ៊ាវ ចំរើន ស្នងការ​នគរបាល​ខេត្តកណ្តាល​និង​លោក​ឧត្តមសេនីយ៍ត្រី រឿន ណារ៉ា ស្នងការ​រងទទួលផែននគរបាលយុត្តិធម៌ដឹកនាំផ្ទាល់ដោយលោក វរ:សេនីយ៍ទោ ស កែវពិសិដ្ឋ អធិការ នគរបាលក្រុងតាខ្មៅ​សហការ​ជា​មួយ​កម្លាំង​ការិយាល័យព្រហ្មទណ្ឌ​កំរិតស្រាល​នៃ​ស្នង​ការដ្ឋាននគរបាល ខេត្តកណ្តាល និង​មាន​ការ​សម្របសម្រួលដោយលោក ឯក ស៊ុនរស្មី ព្រះរាជអាជ្ញារងអមសាលាដំបូង ខេត្តកណ្តាល​បានធ្វើការត្រួតពិនិត្យឆែកឆេរលំនៅដ្ឋានរបស់ឈ្មោះស៊ុយ កុសល ដែលធ្វើអាជីវកម្មខុស​ច្បាប់នាថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៧ វេលា​ម៉ោង​១៤​និង​៣០​នាទី នៅ​ចំណុច​ផ្ទះ​របស់​ឈ្មោះ។ស៊ុយ កុសលស្ថិតក្នុង ភូមិ​ព្រែក​តាពៅ សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្ត​កណ្តា​ល ។

បាន​រក​ឃើញ​ម៉ូតូ​ខាង​លើ​ដោយ​មាន​ឯក​សារ​សំគាល់​ខ្លះ​ហើយ​​ភាគ​ច្រើន​ពុំមាន​ឯក​សារ​សំគាល់​ឡើយ។ នៅ​ចំពោះ​មុខ​សមត្ថកិច្ច​ជន​ល្មើសបាន​សារ​ភាព​ថា ខ្លួន​ពិត​ជា​បាន​ទទួល​បញ្ចាំ​ម៉ូតូ​ដូច​ខាង​លើ​ដោយ​មាន​ឯក​សារ​ខ្លះ ពុំ​មាន​ឯក​សារខ្លះ​ហើយ​ក្នុង​ចំណោម​ម៉ូតូ​ខាង​លើ​គឺ​ខ្លួន​ទិញ​ដាច់​បាន​ចំនួន​ពីរ​គ្រឿង ក្នុង ១​គ្រឿង​តម្លៃ១៥០​ដុល្លា ។​បច្ចុប្បន្ន​ជន​ល្មើស​ត្រូវ​បាន​ឃាត់​ខ្លួន​នៅ អធិការ​ដ្ឋាន​នគរបាល​ក្រុង​តា​ខ្មៅដើម្បី​បន្ត កសាង​សំណុំ​រឿងតាមនីតិវិធី ។

ជនល្មើសឈ្មោះ ស៊ុយ កុសលហៅចិន ភេទ​ប្រុស អាយុ៤៣ឆ្នាំ ជនជាតិ ខ្មែរ​ទីលំនៅ​ភូមិ​ព្រែក​តា​ពៅ សង្កាត់​ដើម​មៀន ក្រុង​តាខ្មៅ ខេត្តកណ្តាល ។
វត្ថុ​តាង​ចាប់​យកម៉ូតូចំនួន ២៥គ្រឿង ក្នុងនោះរួមមាន៖
១-ម៉ាកiconផ្លាកលេខកណ១S៣៨៣៥
២-ម៉ាកHONDA១២៥ផ្លាកលេខកណ១V២៦០៣
៣- ម៉ាកTodayផ្លាកលេខ១FK៤៣៧៨
៤-ម៉ាកហុងដា១២៥ ផ្លាកលេខក្រចេះ១D៣៥០៧
៥-ម៉ាកSCOOPYផ្លាកលេខកំពង់ស្ពឺ១J៨៥៨៣
៦-ម៉ាកហុងដា១២៥ផ្លាកលេខភ្នំពេញ​១BY១៤៨៥
៧-ម៉ាកហុងដា១២៥ ផ្លាកលេខភ្នំ​ពេញ​១FX៨៦៦៥
៨-ម៉ាកWaveផ្លាកលេខភ្នំពេញ១BQ២៦៧៦
៩-ម៉ាកVIVAផ្លាកលេខភ្នំពេញ១AI៩១៧៦
១០-ម៉ាកYAMAHAFZផ្លាកលេខភ្នំពេញ១CK៩៥២៧
១១-ម៉ាកSCOOPYផ្លាកលេខភ្នំពេញ១FE៥០៩៧
១២-ម៉ាកហុងដា១២៥គ្មានផ្លាកលេខ
១៣-ម៉ាកVIVaផ្លាកលេខរដ្ឋ១៦.១.០១១២
១៤-ម៉ាកNexផ្លាកលេខភ្នំពេញ១FA៤២៨៩
១៥-ម៉ាកSmashផ្លាកលេខភ្នំពេញ១AV៩៥២៨
១៦-ម៉ាកហុងដា Waveផ្លាកលេខភ្នំពេញ​១GM៧០៨៩
១៧-ម៉ាក ហុងដា១២៥គ្មានផ្លាកលេខ
១៨-ម៉ាកTodayផ្លាកលេខភ្នំពេញ១FJ៩៩៦៥
១៩-ម៉ាកLetsផ្លាកលេខភ្នំពេញ១CS២០៧៤
២០-ម៉ាកTodayផ្លាកលេខភ្នំពេញ១V ០៩៩៨
២១-ម៉ាកSCOOPYផ្លាកលេខភ្នំពេញ១DG៧៦៩៩
២២-ម៉ាកLetsកូនទាគ្មានផ្លាកលេខ
២៣-ម៉ាកIConផ្លាកលេខភ្នំពេញ១AR០៨៦៩
២៤-ម៉ាកហុងដា១២៥ផ្លាកលេខពោធិ៍សាត់​១D៥១២៥
២៥-ម៉ាកហុងដា១២៥គ្មានផ្លាកលេខ។


Comments