ជួយ Share ផង! ដើម​ចម​នៃ​ពាក្យ 41 41 ពិត​ជា​គួរឲ្យ​អស់​សំណើច​មែន

ជា​រឿង​រ៉ាវ​មួយ​ដែល​អ្នក​និយម​ប្រើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក កំពុង​ប្រើប្រាស់​នូវ​ពាក្យ​ម៉ូ​ថ្មី​មួយ ហើយ​អ្នក​ខ្លះ​ទៀត​ក៏​មិន​ទាន់​បាន​យល់​ថា​មាន​អត្ថន័យ​ថា​ម៉េច​នៅ​ឡើយ នោះ​គឺ 41 41។ តើ​ពា្យ​នេះ​មានន័យ​ថា​ម៉េច? ហើយ​មាន​ដើម​ចម​មក​ពី​ណា​ដែរ?​

ពាក្យ​ម៉ូ​នេះ 41 41 អាន​ជា​ខ្មែរ​ថា សែ​មួយ សែ​មួយ ដែល​ស្រដៀង​នឹង​ភាសា​អង់គ្លេស​ថា Share 1 ដែល​ខ្មែរ​អ្នក​ប្រើ​ហ្វេសប៊ុក​ហៅ​តាម​សំនៀង​ខ្មែរ​ថា ស៊ែរ​មួយ​នោះ​ឯង។ គឺ​មាន​ន័យ​ថា​សុំ​ឲ្យ​ជួយ Share នោះ​ឯង។​

ចំណែក​ដើម​ចម​នៃ​ពាក្យ​នេះ បើ​យើង​ខ្ញុំ​ចាំ​មិន​ខុស​ទេ គឺ​កើត​មក​ពី​វីដេអូ​កំប្លែង​មួយ ដែល​កាត់​ត​ដោយ​ក្រុម​មួយ​ដែល​យើង​ខ្ញុំ​មិន​ស្គាល់។ វីដេអូ​នេះ​ត្រូវ​បាន​កាត់​ត​វីដេអូ​ផ្សេងៗ មាន​វីដេអូ​បរទេស នាយ​ពាក់​មី និង​ក្មេង​ម្នាក់ និង​មាន​ទាក់​ទង​នឹង​បទ កវា​ជីវិត ដែរ ហើយ​ផ្សាយ​ពាណិជ្ជកម្ម​ឲ្យ​ថ្នាំ​លាប។ នៅ​ក្នុង វី​ដេអូ នោះ​ហើយ​ដែល​មាន​ប្រើ​ពាក្យ ស៊ែរ​មួយ ហើយ​ពាក្យ​នោះ​ក៏​ត្រូវ​អ្នក​និយម​ប្រើ​បណ្ដាណ​សង្គម​ហ្វេសប៊ុក​យក​មក​សរសេរ​ជា​លេខ 41 41 ទៅ​វិញ។

បើ​បង​ប្អូន​មាន​ប្រភព​ព័ត៌មាន​ណា​ផ្សេង​ពី​នេះ​សូម​មេត្តា​ឲ្យ​យើង​ខ្ញុំ​បាន​ដឹង​ផង។ សូម​អរគុណ​ទុក​ជាមុន។ ដូច្នេះ​សង្ឃឹម​ថា​បងប្អូន​ជួយ 41 41 ឲ្យ​ប្រិយមិត្ត​ដទៃ​ទៀត​បាន​ជ្រាប​ផង។

Comments