រក​ឃើញ​ជាតិ​គីមី​ក្នុង ស​រសៃ​មី តាសក់​ជ្រក់ និង​ស្ពៃជ្រក់ អាជីវករ​ផ្សារ​ដើម​គ​ខ្លះ​លាក់​ប្រភព

​រាជធានី​ភ្នំពេញ​ ៖ មន្ត្រី​កាំកុងត្រូល​ភ្នំពេញ បាន​ចុះ​ឆែកឆេរ ចំណីអាហារ និង​បន្លែបង្កា ប្រមាណ​ជា​ជិត​១០០​មុខ នៅ​ផ្សារ​ដើម​គ នៅ​ព្រឹក​ថ្ងៃ​ទី​១២ ខែតុលា ឆ្នាំ​២០១៧ ជា​លទ្ធផល កម្លាំង​ជំនាញ​បាន​រក​ឃើញ​ក្នុង​ស​រសៃ​មី​គីឡូ ឬ​មី​លឿង មាន​ផ្ទុក​គីមី​ប៉ូ​រ៉ា​ក់​ច្រើន និង​ជាតិ​សាលី​អាស៊ីត នៅ​ក្នុង​ជ្រក់ស្ពៃ និង​ជ្រក់តាសក់(*) ដែល​សារធាតុ គីមី​ហាមឃាត់​ ព្រោះ​វា​អាច​នឹង​ប៉ះពាល់​ដល់​សុខភាព​អ្នក​ហូប​យ៉ាង​ខ្លាំង។

ការ​ចុះ​ត្រួតពិនិត្យ​សុវត្ថិភាព​ចំណីអាហារ​នៅ​ផ្សារ​ដើម​គរ​នេះ លោក គង់ វុ​ទ្ធី អនុប្រធាន​សាខា​កាំកុងត្រូល​ផែស្ងួត​ចុង​ទី​ភ្នំពេញ ថ្លែងប្រាប់​អ្នក​ព័ត៌មាន​ថា ការ​ចុះ​ពិនិត្យ​ទំនិញ​នៅ​ផ្សារ​ដើម​គរ នេះ​ក្រុមការងារ​របស់​លោក​បាន​យក​ទំនិញ​ចំនួន​៨២​មុខ ពី​ក្រុម​អាជីវករ​ផ្សារ ទៅ​ពិនិត្យ​ក្នុង​រថយន្ត​ឡា​ប៉ូ​ពិសោធន៍ ស្វែងរក​សារធាតុ​គីមី​ភ្លាម​ៗ​តែ​ម្តង។

ដោយ​ជាក់ស្តែង​បាន​ពិនិត្យ​រក​ឃើញ​មាន​សារធាតុ​គីមី​នៅ​ក្នុង​ទំនិញ​ចំនួន​បី​មុខ រួម​មាន មី​គី​ឡួ​ពណ៌​លឿង ជា​ច្រើន​គីឡូក្រាម ដែល​មាន​ផ្ទុក​ជាតិ​គីមី​បូ​រ៉ា​ក់ និងស្បៃ​ជ្រក់​និង​ជ្រក់ត្រសក់​មាន​ជាតិ​សាលី​អា
ស៊ី​ត ដែល​សារធាតុ​ទាំងនេះ​នឹង​ធ្វើ​ឲ្យ​មាន​ផល​ប៉ះពាល​យ៉ាង​ខ្លាំង​ដល់​សុខភាព​របស់​អ្នក​បរិភោគ។

ក្រោយ​ពេល​ពិនិត្យ​ឃើញ​នៅ​ក្នុង​ប្រតិបត្តិការ​ខាងលើ​នេះ ក៏​មាន​អាជីវករ​ខ្លះ​មិន​ព្រម​ធ្វើការ​សហការ​ជាមួយ​ក្រុម​ជំនាញ​ការងារ​របស់​លោក ក្នុង​ការ វែកមុខ​ចំពោះ​ប្រភព ដែល​ផលិត​គ្រឿង​បរិភោគ​ដែល​មាន​ជាតិ​គីមី​នេះ​ផង​ដែរ ជាក់ស្តែង​ដូច​អាជីវករ មួយ​រូប​ដែល​លក់​មី ដែល​មាន​សារធាតុ​គីមី​បូ​រ៉ា​ក់ គាត់​មិន​ព្រម​ធ្វើការ​ដោះស្រាយ ជាមួយ​ក្រុមការងារ​ហើយ ថែម​ទាំង​លាក់​ប្រភព​ទៀត​ផង។

ទោះជា​យ៉ាងណា មន្ត្រី​កាំ​កុង​ធ្វើការ​រឹបអូស​យក និង​ឲ្យ​អាជីវករ​ចុះ​កិច្ចសន្យា​ឈប់​លក់ និង​អាជីវករ​ដែល​មិន​បង្ហាញ​ប្រភព​ពី​ម្ចាស់​ដើម និង​ម្ចាស់​សហគ្រាស ដែល​ធ្វើការ​ផលិត​នោះ មន្ត្រី​កាំកុងត្រូល​ភ្នំពេញ​នឹង​មាន​ចំណាត់ការ​ចំពោះ​រឿង​នេះ​ទៅ​តាម​ច្បាប់៕

* ក្នុង​វចនានុក្រម​សម្ដេច​ព្រះសង្ឃរាជ ជួន ណាត ឲ្យ​សរសេរ តាសក់។​

Comments