ធាន វុទ្ធី បដិសេធ​ថា អ្នក​តាំង​ខ្លួន​ជា​ព្រះរវរាជ​បិតា ព្រះ​ក្រវាឡ មិន​មែន​ជា​លោក​ទេ

រាជធានី​ភ្នំពេញ ៖ នៅ​ព្រឹក​ថ្ងៃ​ទី​១២ តុលា ២០១៧ នេះលោក ធាន វុ​ទ្ធី បាន​បដិសេធ មិន​ទទួលស្គាល់ ​រូប​បុរសម្នាក់​​ដែល​តាំងខ្លួន​ជា​ព្រះ​វររាជ​បិតា​ព្រះ​ចក្រវាឡ ជា​ព្រះ​ដ៏​មាន​បុណ្យ ដោយ​មាន​ពាក់​ម្កុដ អង្គុយ​លើ​បា​ល័​ង្គ ថា​ជា​រូប​របស់​លោក​ឡើយ ហើយ​លោក​ក៏​មិន​ដែល​ប្រាថ្នា​ចង់​លើកខ្លួន​ជា​ព្រះ​នោះ​ឡើយ ។

នៅ​ក្នុង​ទឹកដី​ខេត្តតាកែវ លោក ធាន វុ​ទ្ធី បាន​បដិសេធ ក្នុង​កិច្ច​សម្ភាសន៍​ជាមួយ​អ្នក​យក​ព័ត៌មាន​ថា ចំពោះ​ការ​ចោទប្រកាន់​ទាំងឡាយ ដែល​អះអាង​ថា លោក​បាន​តាំងខ្លួន​ជា​ព្រះមហាក្សត្រ ដែល​សូ​ម្បី​តែ​គិត​ក៏​លោក​គ្មាន​ដែរ​នោះ។

លោក ធាន វុ​ទ្ធី បាន​បញ្ជាក់​យ៉ាង​ដូច្នេះ​ថា «​ចំពោះ ធាន វុ​ទ្ធី នេះ​​មិន​ដែល​នឹក​ថា​ចង់ សូ​ម្បី​តែ​ធ្វើ​ប្រធាន​ភូមិ​ក៏​អត់​ដែរ កុំ​ថា​ឡើយ​រហូត​ទៅ​ដល់​ហ្នឹង (​ព្រះមហាក្សត្រ​)។ ប្រសិនជា​ធ្វើ​វិញ ចង់​ប្រាថ្នា​ជា​ព្រះ ឲ្យ​ចាក​ផុត​ទុក្ខ ចង់​ត្រាស់​ដឹង​ជា​ព្រះពុទ្ធ​ប៉ុណ្ណោះ មិន​​ចង់​បាន​ទៅ​ជា​ស្តេច ជា​អ្វី​នោះ​ទេ ពីព្រោះ​ពុំ​មាន​សេចក្តី​ប្រាថ្នា សូ​ម្បី​តែ​គិត​។ ខ្ញុំ​សុំ​មិន​ទទួលស្គាល់​ទេ អត់​តែ​គិត​ចឹ​ង​ទេ។»

រឿង​២​ផ្សេង​គ្នា កំពុង​ល្បីល្បាញ​នៅ​លើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក ទី​១​នោះ នៅ​ខេត្តតាកែវ មាន​បុគ្គល​ម្នាក់​ឈ្មោះ ធាន វុ​ទ្ធី ធ្លាប់​តាំងខ្លួន​ជា​ព្រះ​សិ​អារ្យ​មេត្រី នៅ​វត្ត​ទួល​ព្រះរាជា ស្រាប់តែ​បាន​លេចមុខ​ចេញ​មក​វិញ ដោយ​មាន​អ្នកចូលរួម​ហែ​កឋិនទាន​យ៉ាង​គគ្រឹកគគ្រេង បាន​ហៅ​លោក ធាន វ​ទ្ធី ថា ជា​ព្រះអរហន្ត។ ចំណែកឯ​រឿង​ទី​២​វិញ ទំនងជា​នៅ​ខេត្តសៀមរាប មាន​រូបថត​ប៉ុន្មាន​សន្លឹក​និង​វី​ដេ​អូ របស់​បុរស​ម្នាក់ បាន​បង្ហាញ​ការ​ស្លៀកពាក់​របៀប​ដូច ព្រះមហាក្សត្រ ហើយ​តាំង​ខ្លួន​ជា ព្រះ​វររាជ​បិតា​ព្រះ​ចក្រវាឡ ជា​ព្រះ​ដ៏​មានបុណ្យ និង​​មាន​ស្ត្រី​​ម្នាក់​​អង្គុយ និង​ស្ត្រី​ឈរ​អម ដោយ​បាន​តាំងខ្លួន​ថា ជា​ព្រះ​ម៉ែ​ដែរ ព្រម​ទាំង​អ្នក​ចូល​រួម​ផ្សេង​ទៀត មាន​ទាំង​ព្រះ​អរិយ​សាវ័ក អរិយ​សាវិកា​ទៀត​ផង។

សូម​រំលឹក​ថា ថ្មី​ៗ​នេះ នៅ​លើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក បន្ទាប់​ពី កាលពី​ថ្ងៃ​ទី ៥ ខែតុលា ឆ្នាំ​២០១៧ នៅ​លើ​ទឹកដី​នៃ​ឃុំ​ចំប៉ា ស្រុក​ព្រៃកប្បាស ខេត្តតាកែវ ជាទី​កន្លែង​ដែល​លោក ធាន វុ​ទ្ធី បាន​កសាង​ព្រះពុទ្ធ​បដិមា​ធំ​ៗ​យ៉ាងច្រើន នៅ​លើ​ផ្ទៃដី​ជា​ច្រើន​ហិ​កតា ដែល​មាន​អ្នកចូលរួម​ហែ​អង្គ​កឋិនទាន សុទ្ធតែ​ស្លៀក​ស ពាក់​ស មាន​ចំនួន​ជិត​១​ពាន់​នាក់ និង​អ្នកចូលរួម​បាន​ប្រសិទ្ធ​នាម​ឱ្យ​លោក ធាន វ​ទ្ធី ថា ព្រះអរហន្ត ដែល​ត្រាស់​ដឹង​នៅ​លើក​ទឹកដី​ខេត្តតាកែវ ថែម​ទៀត ។

ជាមួយ​គ្នា​នេះ​ដែរ​ស្រាប់តែ​លេច​ចេញ​បុរស​ម្នាក់​ទៀត បាន​ប្រកាស និង​តាំងខ្លួន​ថា ជា​ព្រះ​​វ​រាជបិតាព្រះ​ចក្រវាឡ ជា​ព្រះ​ដ៏​មាន​បុណ្យ​ ព្រមទាំង​បង្ហោះ​រូបភាព​និង​វី​ដេ​អូ គេ​ឃើញ​មាន​មនុស្ស​មួយ​ចំនួន​ដង្ហែ​អម ឬ​ឈរ​អម និង​ក្រាប​បង្គំ​ផង​នោះ ដោយ​មាន​ទាំង​កន្លែង​រៀបចំ​ជា​រាជបល្ល័ង្ក​សម្រាប់​សោយរាជ្យ ទៀត​ផង ដែល​មើលទៅ​ហាក់បីដូចជា​អស្ចារ្យ​ក្រៃ​លែង ។

បញ្ហា​ទាំងនេះ មហាជន​មិនដឹង​ថា អាជ្ញា​ធរមាន​សមត្ថកិច្ច និង​ក្រសួង​ពាក់ព័ន្ធ​មាន​ចំណាត់ការ​បែប​ណា​នៅឡើយ​ទេ ? ប្រសិនបើ​នៅ​ប្រទេស​ជិតខាង ប្រហែល​មិន​ដល់​មួយ​ម៉ោង​ផង ដេក​គុក​ហើយ អ្នក​តាំងខ្លួន​ជា​ស្តេច ប្រមាថ​ព្រះ​ចេស្តា បែប​នេះ ។ ចាំ​មើល​វាសនា​ព្រះមហាក្សត្រ​ក្លែងក្លាយ​នេះ អាច​នឹង​យាង​ទៅ​សោយរាជ្យ នៅ​គុក​ព្រៃ​ស ឬ​យ៉ាងណា​ទេ ?

វីដេអូ ព្រះ​វររាជ​បិតា​ព្រះ​ចក្រវាឡ ជា​ព្រះ​ដមាន​បុណ្យ



វីដេអូ​ហែ​អង្គ​កឋិន​ទាន

ព័ត៌មាន​កំពុង​ចាប់​អារម្មណ៍​ផ្សេង​ទៀត

Comments