ដឹងការ​ពិត​គ្រួសារ សុីវ​ ហេង​ បេក្ខ​ភាព The Voice kids Cambodia ចេញ​សារ​បញ្ជាក់​យ៉ាង​ច្បាស់​ថា………

បន្ទាប់​ពី​ផ្ទុះ​រឿង បេក្ខ​ភាព​ក្នុង​កម្មវិធី The Voice kids Cambodia កុមារី ស៊ីវហេង មាន​ទំនាក់​ទំនង​គ្នា និង Coach សុគន្ធ នីសា រហូត​ក្លាយ​ទៅ​ប្រធាន​បទ​ដ៏​ក្ដៅ​មួយ មតិមហា​ជន​សង្ឃឹម​ថា ភាគី​ពាក់​ព័ន្ធ​ទាំង​អស់​នឹង​ចេញ​មុខ​បក​ស្រាយ រាល់​ដំណឹង ដែល​ត្រូវ​បាន​ចែក​ចាយ​តៗ​គ្នា​កន្លង​មក ឲ្យ​បាន​ច្បាស់ពី​រឿង​នេះ​ផង​ដែរ ។ កាល​ពី​យប់​មិញ​នេះ នៅ​ក្នុង​ហ្វេស​ប៊ុក​ផេក ឈ្មោះ ស៊ីវហេង Siv Heng បាន​បង្ហោះ​សារ​ចេញ​មុខ​ស្រាយ​បំភ្លឺ​រាល់​រឿង​រ៉ាវ ដែល​គេ​ចោទ​ប្រកាន់​ខាង​លើ​យ៉ាង​ច្បាស់​ថា

តាំង​នាម​ខ្ញុំ​ជា​បង​របស់​ កុមារី​ សុីវ​ ហេង​ សុំ​ធ្វើ​ការ​ច្រាន​ចោល​នូវ​ព័ត៌មាន​បំភ្លៃ​ការ​ពិត​ទាំង​ឡាយ​ដែល​ធ្វើ​អោយ​​ប៉ះ​ពាល់​ដល់​កិត្តិយស​គ្រួសារ​ខ្ញុំ ជា​ពិសេស​ប្អូន​ស្រី​ខ្ញុំ​ផ្ទាល់ ។ ហើយ​សូម​ពុក​ម៉ែ​បង​ប្អូន​ទាំង​អស់​សូម កុំ​វិភាគ ដោ​យ​​ជឿ​តាម​ព័ត៌មាន​ប្រឌិត​ទាំង​ឡាយ។ ហើយ​ខ្ញុំ​ចង់​បញ្ជាក់​ពី Account​ ឈ្មោះ​ Lam Thavary គាត់​ហាក់​ដូច​ជា ដឹង​នូវ​គ្រប់​ព័ត៌មាន​ទាំង​អស់​ក្នុង​គ្រួសារ​ សុីវ​ ហេង​ច្បាស់​ណាស់​។​ ដូច្នេះ​សូម​ម្ចាស់​ Account រូប​នេះ​អញ្ជើញ​ចេញ​មុខ​មក​និយាយ​ហើយ​បក​ស្រាយ​អោយ​អស់​មក។​ ហេតុ​អី​មក​បំប៉ោង​ព័ត៌​មាន​មិន​ពិត​មួយ​ហើយ​មួយ​ទៀត?​ ហើយ​នូវ​មាន​គេហទំព័រ​មួយ​ចំនួន​ដែរ​ធ្វើការ​ចែក​រំលែក​ព័ត៌​មាន​បំភ្លៃ​ការ​ពិត​ទាំង​ឡាយ ជា​ពិសេស​គេហ​ទំព័រ​KQUBE (សុទ្ធ​តែ​បញ្ជាក់​ថា ក្រដាស​មិន​អាច​ខ្ចប់​ភ្លើង​ជិត​ទេ) សូម​គេហ​ទំព័រ​ទាំង​ឡាយ​ធ្វើការ​កែរ​តម្រូវ​នូវ​ព័ត៌មាន​ប្រឌិត​ទាំង​ឡាយ​ណា​ដែល​ធ្វើ​អោយ​ប៉ះ​ពាល់​ដល់​កម្មវិធី The voice Kids និង​គ្រួសារ​ខ្ញុំ​បាទ ។ ខ្ញុំ​សូម​អភ័យទោស​នូវ​រាល់​ពាក្យ​ពេជ្រ​លើស​លួស​ទាំង​ឡាយ ។

បើ​តាម​អត្ថន័យ​សារ​ដែល​បាន​បង្ហោះ ខាង​លើ ពិត​ជា​ចង់​ឲ្យ​បង​ប្អូន​យើង ឈប់​មាន​ការ​យល់​ច្រឡំ​ពី​បញ្ហា​ទាំង​អស់ ព្រោះ​គ្រួសារ​ខ្លួន​បាន​ច្រាន​ចោល រាល់​ព័ត៌​មាន ដែល​បាន​ចុះ​ផ្សាយ​កន្លង​មក​ហើយ ។
យ៉ាង​ណា​មិញ​ចំពោះ Coach និសា ក៏​នៅ​តែ​បន្ត​ភាព​ស្ងប់​ស្ងាត់ ហាក់​មិន​ខ្វល់ ឬ​ចង់​បក​ស្រាយ រាល់​ដំណឹង​ដែល​បាន​បែក​ធ្លាយ ទាំង​អស់​នោះ​ទាល់​តែ​សោះ ៕







Comments