ជិះ​ម៉ូតូ​​លឿន​គេច​អ្នក​ដើរ​ឆ្លង​ផ្លូវ​ជ្រុល​ទៅ​បុក បង្គោល​ភ្លើង​បែក​ក្បាល​ស្លាប់​គួរ​ឲ្យ​រន្ធត់

ភ្នំពេញ៖ បុរស​ម្នាក់​បើក​ម៉ូតូ​ក្នុង​ល្បឿន​យ៉ាង​លឿន​មិន​ប្រុង​ប្រយត្ន័​ហើយ​បាន​គេច​ពី​មនុស្ស​ដើរ​ឆ្លង​ផ្លូវ​ក៏​ជ្រុល​ទៅ​បុក​ថូ​ផ្កា​និង​បង្គោល​ភ្លើង​ដែក​មួយ​ដើម​បណ្ដាល​អោយ​ផុង​លលា ក្បាល​ស្លាប់​បាត់​បង់​ជីវិត​ភ្លាម​ៗ​យ៉ាង​អាណោច​អាធម៌ ។

ហេតុ​ការណ៍​គ្រោះ​ថ្នាក់​ចរាចរណ៍​ដ៍​រន្ធត់​នេះ​បាន​កើត​ឡើង នៅ​វេលា​ម៉ោង​២​និង​៣០​នាទី​រំលង​អាធ្រាត​ឈាន​ចូល​ថ្ងៃ​ទី​១២​ខែ​តុលា​ឆ្នាំ​២០១៧​នៅ​តាម​បណ្ដោយ​ផ្លូវ​ជាតិ​លេខ​២ ត្រង់​ចំនុច​មុខ​អគ្គីសនី​ទី​២ ស្ថិត​ក្នុង​ភូមិ​ព្រែក​តា​គង់ សង្កាត់​ចាក់​អង្រែ​ក្រោម ខណ្ឌមានជ័យ រាជធា​នី​ភ្នំពេញ ។

ជន​រងគ្រោះ​ដែល​ស្លាប់​បាត់​ជីវិត​មាន ឈ្មោះ ធី ចាន់ដេត ភេទ​ប្រុស​អាយុ​២៥​ឆ្នាំ​មុខ​របរ ធ្វើ​ការ​នៅ​ហាង​មួយ​កន្លែង​ស្នាក់​នៅ​សង្កាត់​ចាក់​អង្រែ​ក្រោម ខណ្ឌមានជ័យ ។

យោង​តាម​ប្រភព​ព័ត៍មាន​នៅ​កន្លែង​កើត​ហេតុបាន​ឲ្យ​ដឹង​ថា មុន​ពេល​កើត​ហេតុ​គេ​ឃើញ​បុរស​ម្នាក់​បើក​ម៉ូតូ​​អាយ​ខន ពណ៌​​ស​លាយ​ទឹក​ក្រូច ពាក់​ស្លាក​លេខ​ភ្នំពេញ​1AH-​89​20 បើកបរ​ទិស​ដៅ​ពី​ជើង​ទៅ​ត្បូង​ក្នុង​ល្បឿន​យ៉ាង​លឿន​ខណៈ​មក​ដល់​ចំនុច​កើត​ហេតុ​ខាង​លើ​ស្រាប់​តែ​មាន​មនុស្ស​បាន​ដើរ​ឆ្លង​ផ្លូវ​ធ្វើ​អោយ​ជន​រងគ្រោះ​បើក​ម៉ូតូ​គេចក៏​ជ្រុល​ទៅ​បុក​ថូ​ផ្កានិង​បង្គោល​ភ្លើង​នៅ​ចញ្ចើម​ផ្លូវ​ពេញ​ទំហឹង​បណ្ដាល អោយ​បែក​ក្បាល​ធ្លាយ​ខួរ​ស្លាប់​ភ្លាម​ៗ​នៅ​ក្នុង​ថ្លុក​ឈាម​តែ​ម្ដង គួរ​រន្ធ​ត់ជា​ទី​បំផុត ។

ក្រោយពេល​កើត​ហេតុ​ភ្លាមៗ​សមត្ថកិច្ច​មូល​ដ្ឋាន​បាន​ចុះ​មក ដល់​កន្លែង​កើត​ហេតុ​រួច​បាន​ពិនិត្យ​និង​ធ្វើ​កំណត់​ហេតុ​រួច​រាល់​ហើយ​បាន​ប្រគល់​សព​ជន​រងគ្រោះ​ឲ្យ​ទៅ​ក្រុម​គ្រួសារ​យក ទៅ​ធ្វើ​បុណ្យ​តាម​ប្រពៃណី ។ ចំណែក​ម៉ូតូ​ក៏​បាន​ប្រគល់​អោយ​សាច់​ញាតិ​និង​ក្រុម​គ្រួសារ​ផង​ដែរ ៕

Comments