ថ្ងៃ​ប្រសូត្រ​បុត្រ​ភ្ងា ពុំ​ងាយំ​ផង​សើច​ផង ព្រោះ​តែ​ប្ដី​ឲ្យ​ស្ទាប… (មានវីដេអូ)

គេ​ថា​សំឡី​កប្បាស​ទន់ តែ​នៅ​ចាញ់​សម្ដី​ផ្អែមល្ហែម ទន់ភ្លន់​របស់​បុរស​ជា​ស្វាមី​ដែល​ពោល​ទៅ​កាន់​ភរិយា​ខ្លួន​ទេ។ ជាតិ​ជា​ស្ត្រី​ទាំងឡាយ​តែង​ចូល​ចិត្ត​នូវ​ពាក្យ​ទន់ភ្លន់ ពីរោះ​ពិសា ពី​មនុស្ស​ទាំង​ពួង ជា​ពិសេស​ពី​បុរស​ដែល​ជា​គូគាប់​របស់​ខ្លួន។ ជាក់ស្ដែង​នារី​វ័យ​ក្មេង​ម្នាក់​មើល​ទៅ​ហាក់​មាន​ក្ដី​សុខ​ណាស់ ដែល​បាន​ប្ដី​ជា​បុរស​ចេះ​យល់​ចិត្ត​ថ្លើម​ប្រពន្ធ និង​មាន​សម្ដី​ថ្នម​ស្រទន់​ចំពើ​នាង ថែម​ទាំង​មាន​រង្វាន់​ជា​ទី​គាប់​ចិត្ត​ចំពោះ​នាង នៅ​ថ្ងៃ​ដែល​នាង​​​សម្រាល​កូន នោះ​គឺ​ជា​អ្វី​ដែល​នាង​ស្រឡាញ់ និង​ចង់​បាន រហូត​ធ្វើ​ឲ្យ​នាង​ហូរ​ទឹក​ភ្នែកដោយ​ក្ដី​រំភើប​ចិត្ត​ទៀត​ផង។

យោង​តាមរូបភាព និង​វីដេអូ ព្រមទាំង​ខ្លឹម​សារ​ដែល​បង្ហោះ យើង​ពិត​ជា​មើល​ដឹង​ថា ប្ដី​ប្រពន្ធ​វ័យ​ក្មេង​មួយ​គូ​នេះ​ពិត​ជា​មាន​សុភមង្គល​ណាស់ គឺ​ធ្វើ​អ្វី​ៗ​ចេះ​ស្រប​ចិត្ត​គ្នា ដូច​ម្ជុល​និង​ចេស​អញ្ចឹង​ដែរ។

ពាក្យ​ទន់ ពាក្យ​ផ្អែម​ត្រជាក់​នៃ​គូ​គាប់​មួយ​គូ​នេះ ត្រូវ​បាន​បង្ហោះ​ក្នុង​គណនី​ហ្វេស​ប៊ុក​មួយ​ឈ្មោះ Nakakmura ដែល​មាន​ខ្លឹមសារ​យ៉ាង​ដូច្នេះ​ថា «នេះ​ជា​កាដូ​សម្រាប់​ក្មេង​ពូកែ​របស់​លោកប្តី ❤️😘
មុន​ពេល​ពៅ​ពេជ្រ​ប្តី​មិន​ទាន់​សមរាល ប្តី​តែង​បារម្មណ៍​ពី​អូន ហើយ​និង​កូន​ខ្លាំង​ណាស់ តែ​ឥឡូវ​អ្វីៗ​គ្រប់យ៉ាង​បាន​ជោគជ័យ​អស់​ហើយ ក៏​ព្រោះ​តែ​ពៅ​ពេជ្រ​របស់​បង​ជា​ក្មេង​ពូកែ 😘👏 សុំ​ទោស​ដែល​ធ្វើឲ្យ​ពៅ​ពេជ្រ​រំភើប​ទាល់តែ​យំ​បែប​នេះ​ណា​បេះដូង​លោក​ប្តី ❤️❤️😘😍💕»។​

សូម​បញ្ជាក់​ថា មាន​ប្រិយមិត្ត​ជា​ច្រើន​បាន​ខំម៉ិន កោត​សរសើរ​ថា​ប្ដី​ប្រពន្ធ​គូ​នេះ ស៊្វីត (Sweet) ណាស់ រហូត​ដល់​មាន​ប្រិយមិត្ត​ខ្លះ​លួច​ច្រណែន​ទៀត​ផង តែ​ក៏​មាន​ប្រិយ​មិត្ត​ខ្លះ​បាន​ខំម៉ិន​ដាស់​តឿន​ឲ្យ​គិត​ពី​សុខភាព​ដែរ ព្រោះថា​នាង​នៅ​សរសៃ​ខ្ចី​នៅ​ឡើយ៕

Comments