មាន​ផ្ទៃពោះ​ផង អង្គុយ​លើ​រោង​មុខ​ផ្ទះ​ពេល​មេឃ​ភ្លៀង ត្រូវ​រន្ទះ​បាញ់ (មាន​វីដេអូ)

នារី​ពោះ​ធំ​ម្នាក់​ត្រូវ​រន្ទះ​បាញ់​ពេល​មាន​ភ្លៀង ខណៈ​នាង​អង្គុយ​នៅ​ក្នុង​រោង​មុខ​ផ្ទះ ត្រូវ​រន្ទះ​បាញ់​រង​របួស។ ហេតុការណ៍​នេះ​កើតឡើង​វេលា​ម៉ោង ២ រសៀល ថ្ងៃទី​១១ ខែតុលា ឆ្នាំ​២០១៧ នៅ​ភូមិ​អង្កោល ឃុំសោម ស្រុក​គីរីវង់ ខេត្ត​តាកែវ។ នេះ​បើ​យោង​តាម​ម្ចាស់​គណនី​ហ្វេសប៊ុក​ឈ្មោះ ចៅ​អធិការ​វត្ត​សោម បាន​បង្ហោះ​កាល​ពី​ម៉ោង ៩​យប់​ថ្ងៃទី​១១ ខែតុលា ឆ្នាំ​២០១៧។​

ព្រះ​គុណម្ចាស់​ម្ចាស់​គណនី​ខាង​លើ​បាន​បង្ហោះ​រូបភាព វីដេអូ និង​ខ្លឹមសារ​យ៉ាង​ដូច្នេះ​ថា «ករណី​គ្រោះ​ធម្មជាតិ (រន្ទះ​បាញ់) ថ្ងៃ​មិញ ប្អូន​ស្រីពៅ ដែល​គាត់​កំពុង​តែ​មាន​ផ្ទៃពោះ​ទៀត​ផង នៅ​ភូមិ​ដើម​អង្កោល ឃុំ​សោម ស្រុក​គិរីវង់ ខេត្ត​តាកែវ ខណៈ​ពេល​ប្អូន​ស្រី​កំពុង​អង្គុយ​លើ​គ្រែក្នុង​​រោង​ខាង​មុខ​ផ្ទះ។​ ហេតុការណ៍​នេះ​កើត​ឡើង​នៅវេលា​ម៉ោង​២​រសៀល​ថ្ងៃនេះ។ ពេលនេះ​ប្អូន​ស្រី​កំពុង​សម្រាក​ព្យាបាលនៅ​មន្ទីរ​ពេទ្យ​បង្អែក​ស្រុក​គិរីវង់។ ជូន​ពរ​ប្អូន​ឲ្យ​ឆ្លង​ផុត​គ្រោះ​កំណាចនេះ​ផង​ចុះ សាធុ។ សូម​បងប្អូន​ទាំងអស់​ប្រុងប្រយ័ត្ន ពេល​មេឃ​ភ្លៀង ឬ​មេឃ​អួរអាប់​រក​ភ្លៀង សូមមេត្តា​កុំ​ជ្រក​ក្រោម​ដើម​ឈើ​ឲ្យ​សោះ ១១/១០/២០១៧»

សូម​ទស្សនា​វីដេអូ​ពី​កន្លែង​កើតហេតុ

Comments