William ថា បើ​ចង់​ជួប​មិត្ត​ភក្ដិ​ជា​មន្ត្រី​រាជការ ទាល់​តែ​ណាត់​ជួប​​ដូច​ចោរ​ព្រោះ​…

ម៉ោង​ប្រហែល ៨ និង ៣០ នាទី​យប់​ថ្ងៃ​ទី​១១ ខែតុលា ឆ្នាំ​២០១៧ លោក William អ្នក​លេង​ហ្វេសប៊ុក​ដ៏​មាន​ប្រជា​ប្រិយ​បាន​បង្ហោះ​ខ្លឹមសារ​កម្សត់​ខ្លួន ដែល​ខ្លួន​ត្រូវ​បាន​មិត្ត​ភក្ដិ​ដែល​មាន​គោរមងារ​ធំ​ៗ មិន​ហ៊ាន​និយាយ​រាប់រក​ពេល​ជួប​គ្នា​ម្ដង​ៗ នោះ​ក៏​ព្រោះ​តែ​កេរ្តិ៍​ឈ្មោះ​ដែល​អ្នក​ណា​ៗ​ក៏​ស្គាល់​ថា ជា​អ្នក​រិះគន់​សង្គម និង​រាជរដ្ឋាភិបាល​នោះ​ឯង រហូត​គេ​គិត​ស្មាន​ថា លោក​ជា​អ្នក​ប្រឆាំង។​

លោក​បង្ហោះ​ខ្លឹមសារ​យ៉ាង​សម្សាត់​យ៉ាង​ដូច្នេះ​ថា «មិត្ត​ខ្ញុំ​ម្នាក់​មាន​គោរមងារ​ជា​ឧកញ៉ា​ផង​ឯកឧត្តម​ផង គាត់​ការ​កូន គាត់ថា គាត់​ចង់​ហៅ​ខ្ញុំ​ណាស់ តែ​គាត់​ខ្លាច​គេ​លាប​ពណ៌​គាត់​ថា​អ្នកប្រឆាំង ជម្រេីស​ខ្ញុំ​មាន​តែ​ផ្ញេី​លុយ​ចងដៃ។​

មិត្ត​ម្នាក់​ទៀត ជួប​នៅ​ហាង​គុយទាវ តែ​គាត់​មិន​ហ៊ាន​និយាយ​ជា​មួយ​យេីង​ទេ មួយ​សន្ទុះ​គាត់​ផ្ញេី​សារ​មក​ថា គាត់​នៅ​ជាមួយ​រដ្ឋ​លេខាធិការ​ខាង​នេះ​ខាង​នោះ បេី​ហ៊ាន​ធ្វេី​ស្គាល់​ខ្ញុំ ខ្លាច​មេ​លាប​ពណ៌​ចោទ​ថា​គាត់​ប្រឆាំង។​

ចង់​ជួប​មិត្ត​ភក្ដិ​ជា​មន្ត្រី​រាជការ​ទាល់តែ​ណាត់​ជួប​គ្នា​ដូច​ចោរ ជួប​ម្ដងៗ​ពិបាក​ណាស់។​

ឱ! អនិច្ចា សង្គម​ខ្ញុំ​ដល់​ម្ល៉ឹង …….!!!!! អស់​៣​លាននាក់​ដោយ​សារ​ចឹង ភ្នែក​មេីល​ឃេីញ​យ៉ាង​ម៉េច​បាន​ថា​ខ្ញុំ​ជា​អ្នកប្រឆាំង?»

Comments