ជើង​ខ្លាំង​ពូកែ​ជេរ​ប្រមាថ​សម្ដេច​តេជោ ហ៊ុន សែន តាម Facebook សមត្ថកិច្ច​ឃាត់​ខ្លួន

ខេត្ត​ក្រចេះ៖ បុរស​ជើង​ខ្លាំង​ម្នាក់​ពូកែ​ជេរ​ប្រមាថ​សម្ដេច​តេជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះ​រាជាណាចក្រ​កម្ពុជា តាម​បណ្ដាញ​សង្គម​ហ្វេសប៊ុក ត្រូវ​សមត្ថកិច្ច​ឃាត់​ខ្លួន​នា​រសៀល​ថ្ងៃទី​២២ ខែកញ្ញា ឆ្នាំ​២០១៧ នៅ​ភូមិ​ឫស្សី​ស្រុក ឃុំ​ឫស្សី​កែវ ស្រុក​ព្រែក​ប្រសព្វ ខេត្ត​ក្រចេះ។

តាម​ប្រភព​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា បុរស​ជា​ជន​សង្ស័យ​ឈ្មោះ ហ៊ុយ ឧត្ដម ភេទ​ប្រុស អាយុ​២៩​ឆ្នាំ​ រស់​នៅ​ភូមិ​ឃុំ​ខាងលើ និង​មាន​ស្រុក​កំណើត​នៅ​ស្រុក​ស្អាង ខេត្តកណ្តាល។

លោក​ស្នង​ការ លន់ សុផាត បាន​បញ្ជាក់​បន្ថែម​ថា សមត្ថកិច្ច​កំពុង​សួរ​ចម្លើយ​ដើម្បី​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលា​ដំបូង​ខេត្តក្រចេះ និង​ត្រៀម​បញ្ជូន​ទៅ​តុលាការ។

សូម​រំលឹក​ថា រយៈ​កាល​កន្លង​មក​សមត្ថកិច្ច​បាន​ចាត់​វិធានការ​ជា​បន្តបន្ទាប់​លើ​ជន​ណា​ដែល​បាន​ជេរ​ប្រមាថ ប្រមុខ​រាជ​រដ្ឋាភិបាល​កម្ពុជា ព្រះ​មហាក្សត្រ សម្ដេច​តា សម្ដេច​យាយ​ជាដើម៕

Comments