ជន​សង្ស័យ​៦​នាក់​នាំ​គ្នា​ឆក់​កាបូប​ជន​ជាតិ​បរទេស​មិន​សម្រេច​ ត្រូវ​សមត្ថកិច្ច​​ឃាត់​បាន​​២​នាក់

រាជធានីភ្នំពេញ៖ ជន​សង្ស័យ​២​នាក់​ក្នុង​ចំណោម​៦​នាក់​ត្រូវ​សមត្ថកិច្ច​ប៉ុស្តិ៍​ទន្លេ​បាសាក់​ឃាត់​ខ្លួន​បន្ទាប់​ពី​ធ្វើ​សកម្ម​ភាព ឆក់​កាបូប ពី​ជន​ជាតិ​បរទេស​ម្នាក់​មិន​បាន​សម្រេច ចំណែក​បក្ស​ពួក​៤​នាក់​ទៀត​ជិះ​ម៉ូតូ​រត់​គេច​ខ្លួន​បាត់​សម្រោល ហេតុ​ការណ៍​នេះ​បាន​កើត​ឡើង​កាល​ពី​វេលា​ម៉ោង​១​និង​៣០​នាទី​រសៀល​ថ្ងៃ​ទី​១៤ខែ​កញ្ញា ឆ្នាំ​២០១៧ ស្ថិត​នៅ​ចំណុ​ចស្ពាន​អិន​ធូ​កោះ​ពេជ្រ ផ្លូវ​សុធារស សង្កាត់​ទន្លេ​បា​សា​ក់ ខណ្ឌ​ចំការ​មន រាជធានី​ភ្នំពេញ។

ជន​សង្ស័យ​មាន​ឈ្មោះ សៀង មង្គលមិរី ភេទ​ប្រុស អាយុ​១៥​ឆ្នាំ ស្នាក់​នៅ​សង្កាត់​គោរកា ខណ្ឌ​ព្រែក​ព្នៅ និង​ជន​សង្ស័យម្នាក់​ឈ្មោះ វណ្ណ ចាន់​សុវត្តិ ភេទ​ប្រុស អាយុ​១៦ ឆ្នាំ ស្នាក់​នៅ​សង្កាត់​គោរកា ខណ្ឌ​ព្រែកព្នៅ ។

បើ​តាម​ប្រភព​ព័ត៌មាន​ពី​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើត​ហេតុ ជន​សង្ស័យ​២​នាក់​ខាង​លើ​នេះ បាន​ជិះ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក ហុង​ដា​c125 ពណ៌​ទឹក​មាស ពាក់​ស្លាក​លេខ​1GO​.43​40 និង​បក្ស​ពួក​៤នាក់​ទៀត​ជិះ​ម៉ូតូ​មួយ​គ្រឿង​ជិះ​មាន​គ្នា​២​នាក់ លុះ​ដល់​ចំណុច​កើត​ហេតុ​ស្រាប់​តែ​ជន​សង្ស័យ​២​នាក់​ខាង​លើ បាន​ធ្វើ​សកម្មភាព​ឆក់​កាបូប​ពី​ជន​ជាតិ​បរទេស​ម្នាក់​កំពុង​ជិះ​ម៉ូតូ​កង់​បី ដែល​កំពុង​ធ្វើ​ដំណើរ​តាម​ដង​ផ្លូវ​តែ​ឆក់​តែ​មិន​សម្រេច​ភ្លាម​ៗ​នោះ​កម្លាំង​សមត្ថកិច្ច​ប៉ុស្តិ៍​ទន្លេ​បាសាក់​កំពុង​ល្បាត​ក៏​បាន​ឃើញ​នាំគ្នា​ដេញ​តាម​ពី​ក្រោយ​រហូត​ទើប​ចាប់​ជន​សង្ស័យ​២នា​ក់​ខាង​លើ​ ចំណែក​បក្ស​ពួក​៤​នាក់​ទៀត​នាំ​គ្នា​ជិះ​ម៉ូតូ​រត់​គេច​ខ្លួន​បាត់​សម្រោល ។

បច្ចុប្បន្ន​ជន​សង្ស័យ​ខាង​លើ រួមនិង​ម៉ូតូ​ខាង​លើ​ត្រូវ​បាន​សមត្ថកិច្ច​បញ្ជូន​ខ្លួន​ទៅ​កាន់​អធិការ​ដ្ឋាន​នគរបាល​ខណ្ឌ​ចំការ​មន ឃាត់​ខ្លួន​បណ្តោះ​អាសន្ន និង​កសាង​សំណុំ​រឿង​បញ្ជូន​ខ្លួន​ទៅ​កាន់​តុលា​ការ​ចាត់​ការ​តាម​ផ្លូវ​ច្បាប់ ៕

Comments