នាយ ពែ​ក​មី ត្រូវ​ប៉ូលិស​ឃាត់​វាស់​ជាតិ​អាកុល ទាំង​កណ្ដាល​យប់

ភ្នំពេញ ៖ តារា​កំប្លែង​នាយ ពែ​ក​មី នា​រយៈពេល​ចុង​ក្រោយ​នេះ​រមែង​ជួប​បញ្ហា​រាប់​មិន​អស់ ហើយ​កាលពី​យប់​ថ្ងៃ​ទី​១៣ ខែកញ្ញា ឆ្នាំ​២០១៩ នេះ​ដែរ បាន​បង្ហោះ​សារ​អម​ដោយ​រូបភាព និង​វី​ដេ​ឃ្លី​ប​ដ៏​ខ្លី​មួយ​រយៈពេល​ត្រឹម​២​វិនាទី ដែល​បង្ហាញ​ពី​សកម្មភាព​របស់​សមត្ថកិច្ច​ចាប់​ឃាត់ខ្លួន​ទាំង​យប់ និង​ឲ្យ​ផ្លុំ​ឧបករណ៍​រក​ជាតិ​អាកុល​នោះ ទាំង​កណ្ដាល​អា​ធ្រា​ត្រ​នេះ ។

បើ​តាម​គណនី​ហ្វេ​ស​ប៊ុ​ករប​ស់នាយ​ ពែ​ក​មី ក៏​បាន​សរសេរ​ថា «​ជួយ​ស៊ែរ​ផង​បងប្អូន​! ទោះ​យើង​ជា​អ្វី​ក៏​ដោយ ត្រូវ​តែ​គោរព​ច្បាប់ គ្មាន​ការ​យោក​យល់ ថ្ងៃនេះ​ប៉ូលិស​ហៅ​វាស់​ជាតិ​អាកុល តែ​មិន​អី​ព្រោះ​ញ៉ាំ​បាន​តែ​២​កំប៉ុង ហាហា រួចខ្លួន​» ។

នេះ​ជា​សារ​មួយ​បាន​បញ្ជាក់​អោយ​ឃើញ​ថា ការ​ឃាត់ខ្លួន​នេះ​ធ្វើ​ឡើង ដើម្បី​ត្រួតពិនិត្យ​កម្រិត​គ្រឿង​ស្រវឹង របស់​ប្រជាពលរដ្ឋ និង​ធ្វើការ​វាស់​ជាតិ​អាកុល ដើម្បី​ចូលរួម​ចំណែក​កាត់​បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍ នា​ពេល​បច្ចុប្បន្ន ។ ចំពោះ​ទ​ង្វើ​មួយ​នេះ ក៏​បាន​បង្ហាញ​ឲ្យ​យើង​កាន់តែ​ដឹង​ដែរ​ថា បើសិនជា​ប្រព្រឹត្ត​ខុស​ច្បាស់ ទោះបី​ខ្លួន​ជាតា​រា​ល្បី​កម្រិត​ណា​ក្ដី​ក៏​ត្រូវ​មានទោស និង​ទទួលខុសត្រូវ​មុខ​ច្បាប់​ដូច​ប្រជាពលរដ្ឋ​ធម្មតា​ដែរ ៕


Comments