គណៈ​បញ្ជា​ការ​ឯក​ភាព​ខណ្ឌ​ពោធិ៍សែន​ជ័យ​ចុះ​បិទ​ទ្វា​កន្លែង​ខារ៉ាអូខេ​ចំនួន​៥

រាជធានី​ភ្នំពេញ: សមត្ថកិច្ច​ចម្រុះ​បិទ​ហាង​ខារ៉ាអូខេ​ចំនួន​៥​ទី​តាំង​ជាប់​គ្នា បន្ទាប់​ពី​បង្ក​អសន្តិ​សុខ ជម្លោះ បាត់​បង់​សណ្តាប់​ធ្នាប់​សាធារ​ណៈ នៅ​ព្រឹក​ថ្ងៃ​ទី​១៤ ខែ​កញ្ញា ឆ្នាំ​២០​១៧ តាម​ផ្លូវ​២០០៤ សង្កាត់​កាកាប ខណ្ឌ​ពោធិ​សែន​ជ័យ ។

ដែល​ទី​តាំង​ទាំង​៥​កន្លែង​មាន​យីហោ
ទី១-សែនអាល័យII KRV
ទី២-វិចិត្រថ្មីKTV
ទី៣-ស្រីលំដាប់KTV(កូនយាយជី)
ទី៤-រស្មីម៉ៃដា KTVនិងទី៥-មានលោភKTV ក្នុងការចុះបង្ក្រាបនោះដែរសមត្ថកិច្ចដកដូតបាន ដូចជាទូរទស្សន៍ . អាំផ្លី . មេក្រូ . ក្បាល់ឌីស . និង​បិទ​ទីតាំង​ទាំង​អស់​នោះ​ជា​បណ្ណោះ​អាសន្ន ។

គួរ​បញ្ជាក់​ថា កាល​ពី​យប់​មិញ​វេលា​ម៉ោង​១​រំលង​អាធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​១៤​ខែ​កញ្ញា​ឆ្នាំ​២០​១៧ នៅ​ត្រង់​ចំណុច​ដែល​សមត្ថកិច្ច​ចម្រុះ​បិទ​ហាង​ខារ៉ាអូខេ​ចំនួន​៥​ទី​តាំង​ជាប់​គ្នា បន្ទាប់​ពី​បង្ក​អសន្តិ​សុខ ជម្លោះ​វ៉ៃ​តប​គ្នា​បង្ក​ការ​ភ្ញាក់​ផ្អើល​និង​វាយ​ខ្ទេច​ម៉ូតូ​មួយ​គ្រឿង​ផង​ដែរ ។

ក្រោយសមត្ថកិច្ចចម្រុះបិទហាងខារ៉ាអូខេចំនួន៥ទីតាំងជាប់គ្នាខាងលើនេះសមត្ថកិច្ខបានឲ្យម្ចាស់ហាងចូលខ្លួនដោះស្រាយនៅសាលាខណ្ឌពោធិ៍សែនជ័យ ៕

Comments