ស្រី​ម៉ាស្សា​ស្អាត​ពេក​ភ្លេច​ខ្លួន ស្រី​ស្អាត​លួច​ដូរ​លុយ​​អស់់

ភ្នំពេញ: បុរស​ម្នាក់​ចូល​ទៅ​ម៉ាស្សា​ត្រូវ​បាន​ស្រី​ម៉ាស្សា​លួច​ដូរ​លុយ​ពិត​ដាក់​លុយ​ក្លែង​ក្លាយ​ចូល​កាបូប​វិញ ហេតុ​ការណ៍​នេះ​បង្ក​ការ​ភ្ញាក់ ផ្អើល​កេីត​ឡេីង​កាល​ពី​វេលា​ម៉ោង​១១​និង​៣០​យប់​ថ្ងៃ​ទី​១៣​ខែ​កញ្ញា​ឆ្នាំ​២០១៧ ស្ថិត​តាម​បណ្តោយ​ផ្លូវ​វេង​ស្រេង​ជិត​និង​ស្តុប​លូ​ប្រាំ​ក្នុង​សង្កាត់ស្ទឹងមានជ័យ​ ខណ្ឌ​មាន​ជ័យ រាជធានី​ភ្នំពេញ។

ជន​រងគ្រោះ​មាន​ឈ្មោះ ប៉ិន ម៉ៅ ​អាយុ​២៧​ឆ្នាំ​មុខ​របរ​មេ​ការ​បន្ទប់​ជួល​ស្នាក់​នៅ​ក្នុង​ភូមិ​ដំ​ណា​ក់​ធំ​ពី ខណ្ឌ​មាន​ជ័យ រាជធានី​ភ្នំពេញ ។

តាម​ប្រភព​ពី​ជន​រងគ្រោះ​បាន​ប្រាប់​ឱ្យ​ដឹង​ថា នៅ​មុន​ពេល​កើត​ហេតុ​រូប​គាត់​បាន​មក​ម៉ាស្សា​ដោយ​បាន​ភ្ជួល​ខោ​និង​ជញ្ចាំង​ដោយ​បាន​ដឹង​ថា គេ​ដូរ​លុយ​ក្លែង​ក្លាយ​នោះ​ទេ លុះ​ត្រលប់​ទៅ​ផ្ទះ​វិញ​ទើប​ដឹង​ថា ត្រូវ​គេ​ដូរ​លុយ​ក្លែង​ក្លាយ​ដោយ​មាន​ការ​សង្ស័យ​លើ​កន្លែង​ម៉ាស្សា​ខាង​លើ​រូប​គាត់​ក៏​បាន​ដាក់​លុយ​ពិត​ទៅ​ម្តង​ទៀត​ក៏​ត្រូវ​អ្នក​ម៉ាស្សា​ដូរ​ទៀត ទើប​បង្ក​អោយ​មាន​ការ​ភ្ញាក់​ផ្អើល​តែ​ត្រូវ​អ្នក​យាម​កាង​នៅ​ទី​នោះ​បម្រុ​ង​និង​ព្រួត​វាយ​គាត់​ថែម​ទៀត ចំពោះ​លុយ​ដែល​បាន​បាត់​បង់​មាន​ចំនួន​ជិត​២០០$​ក្រោយ​កើត​ហេតុ​ជន​រងគ្រោះ​បាន​ទៅ​ដាក់​ពាក្យ​បណ្តឹង​នៅ​ប៉ុស្តិ៍​ស្ទឹង​មាន​ជ័យ ដើម្បី​អោយ​ជួយ​អន្តរាគមន៍ ៕




Comments