រថយន្ដ​កាមរី​បាឡែន​បើក​បុក​របាំង​ថ្ម​ពុះ​ចែក​ទ្រូង​ផ្លូវ បាក់​អស់​មួយ​កង់​

ភ្នំពេញ៖ យុវជន​ម្នាក់​បើក​រថយន្ដ​កាមរី​បា​ឡែ​ន​មួយ​គ្រឿង​ជ្រុល​បុក​របាំង​ថ្ម​ពុះ​ចែក​ទ្រូង​ផ្លូវ​ពេញ​ទំហឹង​បណ្ដាល​អោយ​ខូច​ខាត​មួយ​កង់​ចំណែក​រថយន្ដ​ដាច់​កា​ឡេ​កង់​ខាង​មុខ​ផ្នែក​ខាង​ឆ្វេង​ទៅ​មុខ​លែង​រួច ។ ហេតុ​ការណ៍​នេះ​បាន​កើត​ឡើង​នៅ​វេលា​ម៉ោង​០២​និង​២០​នាទី​រំលង​អាធ្រាត ឈាន​ចូល​ថ្ងៃ​ទី​១៤ ខែ​កញ្ញា ឆ្នាំ​២០១៧ នៅ​ចំណុច​ខាង​មុខ​ស្ថាន​ទូត​ឡាវ តាម​បណ្ដោយ​មហា​វិថី​ម៉ៅ​សុី​ទុង ក្នុង​សង្កាត់​ទន្លេ​បាសាក់ ខណ្ឌ​ចំកា​មន រាជធានី​ភ្នំពេញ។

រថយន្ដ​បង្ក​ម៉ាក​កាមរី​បា​ឡែន ពណ៌​ស ពាក់​ស្លាក​លេខ​ភ្នំពេញ​2AE​-90​27​បើក​បរ​ដោយ​យុវ​ជន​ម្នាក់ ។

ប្រភព​ព័ត៌មាន​អោយ​ដឹង​ថា នៅ​មុន​ពេល​កើត​ហេតុ​គេ​បាន​ឃើញ​រថយន្ក​បង្ក​ធ្វើ​ដំណើរ​តាម​បណ្ដោយ​ផ្លូវ​ម៉ៅ​សុី​ទុង​ទិស​ដៅ​ពី​លិច​ទៅ​កើត​ពេល​មក​ដល់​ចំណុច​កើត​ហេតុ​ក៏​រេចង្កូត​បុក​របាំង​ថ្ម​ពុះ​ចែក​ទ្រូង​ផ្លូវ​បណ្ដាល​អោយ​ខូច​ខាត​ចំនួន​មួយ​កង់ ចំណែក​រថយន្ដ​ដាច់​កាឡេ​កង់​ខាង​មុខ​ផ្នែក​ខាង​ឆ្វេង​ទៅ​មុខ​លែង​រួច។

ក្រោយ​ពី​កើត​ហេតុ​ម្ចាស់​រថយន្ដ​បាន​ព្យាយាម​ប្ដូរ​កង់​រថយន្ដ​បំណង​ចង់​បន្ត​ដំណើរ​ទៅ​មុខ​ទៀត​តែ​ត្រូវ​សមត្ថកិច្ច​ឃាត់​​ដែល​នៅ​យាម​ស្ថាន​ទូត​ឃាត់។ ក្រោយ​មក​ទើប​កម្លាំង​សមត្ថកិច្ច​មូល​ដ្ឋាន​ចុះ​ដល់​កន្លែង​កើត​ហេតុ​និង​បាន​ទំនាក់​ទំនង​ទៅ​កម្លាំង​ជំនាញ​ចុះ​ធ្វើ​ការ​វាស់​វែង​ស្ទូច​យក​រថយន្ដ​បង្ក​ទៅ​រក្សា​ទុក​នៅ​ការិយាល័យ​ចរាចរណ៍​ជើង​គោក​រាជធានី​ភ្នំពេញ ដើម្បី​ដោះ​ស្រាយ​តាម​ផ្លូវ​ច្បាប់ ៕

Comments