នេះ​ហើយ​ជា​ជន​សង្ស័យ សម្លាប់​ស្ត្រី​ម្នាក់​ច្រក​ការុង បោះចោល​ស្រុក​កំពង់​ត្រឡាច

ខេត្តកំពត៖ ជន​សង្ស័យ​ជា​ឃាតក​ដែល​សម្លាប់​ស្ត្រី​ម្នាក់ ដោយ​កាប់​ជា​ច្រើន​កាំបិត​លើ​មុខ ហើយ​ច្រក​ការុង​យក​ចៅ​ចោល​នៅ​ស្រុក​កំពង់​ត្រឡាច ត្រូវ​សមត្ថកិច​នគរបាល​ខេត្ត​កុះពត​ចាប់​បាន​ហើយ​កាល​ពី​ល្ងាច​ថ្ងៃទី ១៣ ខែកញ្ញា ឆ្នាំ​២០១៧។​

ជនសង្ស័យ​ឈ្មោះ ប៉ាត ចន្ទវត្ថា អាយុ​៣០​ឆ្នាំ មាន​ស្រុក​កំណើត​នៅ​ស្រុក​កំពង់លែង ខេត្ត​កំពង់​ឆ្នាំង សព្វ​ថ្ងៃ​រស់​នៅ​សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ មាន​មុខ​របរ​ជា​អ្នក​រត់​តាស៊ី​ផង ជា​និពន្ធនាយក​នៅ​មជ្ឈមណ្ឌល​ព័ត៌មាន​ឆាយា​អង្គរ​ផង។​

កម្លាំងនគរបាល ក៏បានដកហូតរថយន្ត Highlander ពណ៌ស្ករ ស្លាកលេខ 2R-3182 PP នៅភោជនីយដ្ឋានហេងរស្មី មុនពេលទៅឃាត់ជនសង្ស័យ នៅរមណីដ្ឋាន ណាតាយ៉ា ក្នុងភូមិព្រែកអំពិល ឃុំកោះតូច ស្រុកទឹកឈូ។​

បច្ចុប្បន្ន​កម្លាំង​នគរបាល​ខេត្ត​កំពត​កំពុង​ទាក់ទង​ជាមួយកម្លាំង​នគរបាល​ខេត្ត​កំពង់​ឆ្នាំង​ដើម្បី​បញ្ជូន​ខ្លួន​ជន​សង្ស័យ​ទៅ​​សាកសួរ​នាំ និង​ចាត់​ការ​តាម​ច្បាប់។​

សូម​រំលឹក​ថា កាល​ពី​រសៀល​ថ្ងៃ​ទី​៣ ខែកញ្ញា ឆ្នាំ​២០១៧ សព​ស្ត្រី​រង​គ្រោះ​ឈ្មោះ ទិត លីនដា អាយុ ៤២​ឆ្នាំ ត្រូវ​បានប្រជាពលរដ្ឋ​​ប្រទះ​ឃើញ​ ដោយ​សព​ត្រូវ​​ឃាតក​កាប់​លើ​ផ្ទៃ​មុខ​ជា​ច្រើន​កាំបិត ច្រក​ការុង ហើយ​ចោល​នៅ​ក្បែរ​ប្រឡាយ​ទឹក​តាម​បណ្ដោយ​ផ្លូវ​ជាតិ​លេខ ៥ ភូមិ​ព្រៃ​ពិស ឃុំ​ច្រេស ស្រុក​កំពង់​ត្រឡាច ខេត្ត​កំពង់​ឆ្នាំង។ ករណី​នេះ​គេ​សង្ស័យ​ថា ជន​រងគ្រោះ​អាច​ត្រូវ​គេ​សម្លាប់​ប្លន់​យក​ម៉ូតូ។​

ព័ត៌មាន​ដែល​ទាក់ទង
ស្គាល់​អត្តសញ្ញាណ​ស្ត្រី​ដែល​គេ​សម្លាប់​ច្រក​ការុង​ហើយ សង្ស័យ​ករណី (មាន​វីដេអូ)

Comments