ក្នុង​ព្រះវិហារ​នៃ​វត្ត​មួយ​ក្នុង​ប្រទេស​ថៃ​មាន​តាំង​ព្រះឆាយាលក្ខណ៍​សម្ដេច​តា

នៅ​ក្នុង​​វត្ត​សិរិ​ន​ថន​ទេព​រតនា​រាម ឃុំ​អម​យ៉ៃ ស្រុក​សាម​ប្រាន ខេត្ត​នគរ​បឋម ព្រះរាជាណាចក្រ​ថៃ ក្នុង​​ឱកាស​កាន់បិណ្ឌ​និង​ភ្ជុំបិណ្ឌ បាន​ដាក់​តាំង​ព្រះ​ឆាយា​លក្ខណ៍​អតីត​ព្រះ​មហា​វីរក្សត្រ​នរោត្តម​សីហ​នុ (​ព្រះ​បរម​រតន​កោដ្ឋ​) និង​ព្រះ​ឆាយាលក្ខណ៍​សម្តេច​ព្រះសង្ឃរាជ ជួន ណាត ផង​ដែរ។

នេះ​បើ​យោង​តាម Royal du Cambodge ដែល​បង្ហាញ​សកម្មភាព សម្តេចព្រះ​រាជបុត្រី ព្រះ​អនុជ នរោត្តម អរុណរស្មី ឧត្តម​ប្រឹក្សា​ផ្ទាល់​ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ជាទី​គោរព​សក្ការៈ​ដ៏​ខ្ពង់ខ្ពស់ សព្វព្រះទ័យ​យាង​ជា​ព្រះ​អធិបតី ក្នុង​ព្រះ​ពិធីបុណ្យ ភ្ជុំបិណ្ឌ នា​វត្ត សិរិ​ន​ថន​ទេព​រតនា​រាម ឃុំ​អម​យ៉ៃ ស្រុក​សាម​ប្រាន ខេត្ត​នគរ​បឋម ព្រះរាជាណាចក្រ​ថៃ កាលពី​ព្រឹក​ថ្ងៃ​ទី ១០ ខែ កញ្ញា ឆ្នាំ ២០១៧៕

Comments