យុវ​ជន​ម្នាក់​ជិះ​ម៉ូតូ​ល្បឿន​លឿន​បុក​រថយន្ត​ពី​ក្រោយ​បណ្តាល​ឲ្យ​ស្លាប់​ភ្លាម​ៗ

ស្រុក​កណ្តាល​ស្ទឹង៖ គ្រោះ​ថ្នាក់​ចរាចរណ៍​រវាង​រថយន្ត​និង​ម៉ូតូ​បណ្តាល​អោយ​ស្លាប់​១​នាក់លើ​កំណាត់​ផ្លូវ​លេខ​៣៤ ចំណុច​ភូមិ​អន្លង់​ព្រីង ឃុំ​ដើម​ឬស ស្រុក​កណ្តាល​ស្ទឹង ខេត្ត​កណ្តាល អ្នក​បើកបរ​ម៉ូតូ​ឈ្មោះ មាំង ប៊ុនឆឺង(ស្លាប់) ភេទ​ប្រុស អាយុ​២០​ឆ្នាំ រស់​នៅ​ភូមិ​អន្លង់​ព្រីង ឃុំ​ដើម​ឬស ទិស​ដៅ​ពី​លិច​ទៅ​កើត បើក​បរ​ម៉ូតូ​ម៉ាក​yamaha EYFITER ពណ៌​ខ្មៅ​លាយ​សរ​(គ្មាន​ស្លាក​លេខ គ្មាន​កញ្ចក់​មើល​ក្រោយ និង​មិន​ពាក់​មួក​សុវត្តិ​ភាព) ។

ចំណែក​រថយន្ត​បាន​បើក រត់​គេច​បាត់​មិន​ស្គាល់​ភិន​ភាគ រីឯ​សាក​សព​បាន​ប្រគល់​ជួន​ក្រុម​គ្រួសារ​យក​ទៅ​ធ្វើ​បុណ្យ​តាម​ប្រពៃណី និង​វត្ថុតាង​បាន​យក​ទៅ​រក្សា​ទុក​នៅ​អធិការ​ដ្ឋាន​តាម​ការ​សនិ​ដ្ឋាន​និង​ប្រជា​ពលរដ្ឋ​បាន​ឃើញ​រថយន្ត​បើក​ពី​ទិស​កើត​ហើយ​បត់​ចូល​ផ្លូវ​ប្រឡាយ​ម៉ូតូ​បើក​លឿន​ពេក​មក​ពី​លិច​បុក​រថយន្ត​ផ្នែក​ខាង​ក្រោយ​បណ្តាល​អោយ​ស្លាប់​ភ្លាម​តែ​ម្តង ៕


Comments