បាត់​៣​ថ្ងៃ​ពី​ផ្ទះ​ស្រាប់​តែ​ប្រទះ ​ឃើញ​ស្លាប់​មាន​សភាព​ហើម​

ស្រុកកោះធំ៖ ប្រទះ​ឃេីញ​សាក​សព​បុរស​ម្នាក់​អណ្តែត​ទឹក​នៅ​ចំណុច​ក្នុង​ទឹក​ចុង​ព្រែក​ហម​ស្ថិត ក្នុង​ភូមិ​ព្រែក​តា​មេម ឃុំ​ព្រែក​ស្តី ស្រុក​កោះ​ធំ ខេត្ត​កណ្តាល កាល​ពី​ថ្ងៃ​ទី​១៣ ខែ​ក​ញ្ញា ឆ្នាំ​២០១៧ វេលា​ម៉ោង​០៩:០០​នាទី​ព្រឹក ។

ជន​រង​គ្រោះ​ឈ្មោះ សេង រតនា ភេទ ប្រុស អាយុ​៣១​ឆ្នាំ ជន​ជាតិ​ខ្មែរ មាន​ទី​លំ​នៅ ភូមិ​ខ្ពប​ក្រោម ឃុំ​ខ្ពប ស្រុក​ស្អាង ខេត្តកណ្តាល (មាន​ជម្ងឺ​សរសៃ​ប្រសាទ​) ។

យោង​តាម​ការ​បំភ្លឺ​របស់​ឈ្មោះ ទឹម ពៅ ភេទ​ស្រី ត្រូវ​ជា​ម្តាយ​ជន​រង​គ្រោះ បាន​អោយ​ដឹង​ថា នៅ​ថ្ងៃ​ទី​១១​ខែ​កញ្ញា ឆ្នាំ ២០១៧​វេលា​ម៉ោង​២៣និង​០០​នាទី​កូន​របស់​គាត់​ឈ្មោះ សេង រតនា ភេទប្រុស អាយុ ៣១ឆ្នាំ មាន​ជម្ងឺ​សរសៃ​ប្រាសាទ​ហេីយ​បាន​បាត់​ពី​ផ្ទះ​ក្រោយ​មក​ទេីប​ដឹង​ថា​កូន​ឡេីង​ជិះ​លេី​ទូក​ដរ នៅ​ភូមិ​ខ្ពប ឃុំ​ខ្ពប ស្រុក​ស្អាង ខេត្ត​កណ្តាល ហេីយ​ខំ​ស្វែង​រក​តែ​រក​ពុំ​ឃេីញ លុះ​នៅ​ថ្ងៃ​ទី​១៣​ខែ​កញ្ញា ឆ្នាំ​២០១៧ វេលា​ម៉ោង​០៩:​០០​នាទី ប្រជា​ពល​រដ្ឋ​ឈ្មោះ​កុង ថា​ភេទ​ប្រុស​អាយុ ៤៣​ឆ្នាំ​នៅ​ភូមិ​អន្លុង​សាន ឃុំ​ព្រែក​ស្តី បាន​រាយ​ការណ៍​ជូន​សមត្ថ​កិច្ច​ថាៈ ប្រទះ​​ឃេីញ​សាក​សព គាត់​បានមក​មេីល​មង​នៅ​ចុង​ព្រែក​ហម ហេីយ​បាន​ប្រទះ​ឃេីញ​សាក​សព​រួច​បាន​រាយ​ការណ៍​តាម​រយៈ​ទូរស័ព្ទ​ជូន​សមត្ថកិច្ច​នគរបាល​ប៉ុស្តិ៍​ព្រែក​ស្តី ក្រោយ​ពី​បាន​ទទួល​ព័ត៌មាន​លោក​អធិការ​បាន អោយ​ផ្នែក​ជំនាញ នឹង​ប៉ុស្តិ៍​នគបាល​រដ្ឋបាល​ព្រែក​ស្តី ចុះ​ដល់​កន្លែង​ប្រទះ​ឃេីញ​សាក​សព​ដេីម្បី​ធ្វេី​ការ​ពិនិត្យ​សាក​សព ហេីយ​សមត្ថកិច្ច​យេីង​បាន​បង្កេីត​គណៈ​កម្ម​ការ​មាន ផ្នែក​ជំនាញ ប៉ុស្តិ៍​នគបាល​រដ្ឋ​បាល គ្រូពេទ្យ អាជ្ញា​ធរ​មូល​ដ្ឋាន និង​ក្រុម​គ្រួសារ​សព​ដេីម្បី​ពិនិត្យ​សាក​សព ។

ការ​ពិនិត្យ​សាក​សព​ជន​រង​គ្រោះ​ឃេីញ​ថាៈ​សាក​សព​មាន​សភាព​ហេីម​ពិបាក​ក្នុង​ការ​ពិនិត្យ ឆ្អឹង​លលាដ៍​ក្បាល ឆ្អឹង​ជំនី នឹង ឆ្អឹង​អាវ​ពុំ​មាន​ស្លាក​ស្នាម​បាក់​ឫ​ទ្រុឌ​ឡេីយ ។ តាម​ការ​សន្និ​ដ្ឋាន​របស់​គណៈ​កម្មការ​ចម្រុះ​ជន​រងគ្រោះ ពុំ​មាន​ពាក់​នឹង​ករណី​ផ្សេង​ឡេីយ​គឺ​ពិត​ជា​លង់​ទឹក​ស្លាប់​ប្រាកដ​មែន ។ ក្រោយ​ការ​ពិនិត្យ​រួច​សមត្ថកិច្ច​បាន​ប្រគល់​សាក​សព ជូន​ក្រុម​គ្រួសារ​ជន​រងគ្រោះ​យក​ទៅ​ធ្វើ​បុណ្យ​តាម​ប្រពៃណី ៕

Comments