សិស្ស​សាលា​មិន​ទាន់​គ្រប់​អាយុ​បើក​រថយន្ដ​បុក​ម៉ូតូ​​បណ្ដាល​ឲ្យ​ស្លាប់​ម្នាក់​និង​ច្រើននាក់

ខេត្ត​ឧ​ត្ត​រ​មានជ័យ ៖ សិស្ស​សាលា​មិន​គ្រប់​អាយុ​បើក​បរ​បាន​បើក​រថយន្ដ​បង្ក​គ្រោះ​ថ្នាក់​ចរាចរណ៍​បុក​ម៉ូតូ​ពី​ក្រោយ​របួស​ធ្ងន់​ស្រាល​ជា​ច្រើន​នាក់​និង​ស្លាប់​ម្នាក់ ហេតុ​ការណ៍​នេះ​កើត​ឡើង​កាល​ពី​​ថ្ងៃ​ទី​១២ ខែ​កញ្ញា ឆ្នាំ​២០១​៧​នៅ​ផ្លូវ​​ក្រវ៉ាត់​​ព្រំ​ដែន ចំណុច​​អូរ​​គ្រញូង ស្ថិត​ក្នុង​ភូមិ​​ត្រពាំង​​ទូង សង្កាត់​​កូន​​គ្រៀល ក្រុង​​សំរោង ។

ហេតុ​ការណ៍​​ខាង​លើ​​បង្ក​ឡើង​​ដោយ​​រថយន្ត​ម៉ាក​​កាមរី ពណ៌​​ខ្មៅ ស៊េរី​​ឆ្នាំ​១៩៩១ ពាក់​​ស្លាក​លេខ​​ភ្នំពេញ 2F-9471 បើក​បរ​​​​ឈ្មោះ ព្រីម មករា ភេទ​​ប្រុស អាយុ​១៥​ឆ្នាំ មុខរបរ​សិស្ស រស់​នៅ​​ភូមិ​​អូរ​​ស្មាច់ សង្កាត់​​អូរ​​ស្មាច់ ក្រុង​​សំរោង បាន​​ស្លាប់​​នៅ​នឹង​កន្លែង​​កើត​ហេតុ រួម​​ដំណើ​៥​នាក់​​ទៀត មាន​ឈ្មោះ១-អុល រដ្ឋា ភេទ​ប្រុស អាយុ១៥ឆ្នាំ , ២-ទូច វ៉ាន់​ទីន ភេទ​ប្រុស អាយុ១៧ឆ្នាំ ,៣-ទូ យូ​ឡាយ ភេទ​ប្រុស អាយុ១៥ឆ្នាំ ,៤-ប៊ុន លាន​លី ភេទ​ប្រុស អាយុ​១៥ឆ្នាំ ,៥-ចាន់ បូ​ឌី ភេទ​ប្រុស អាយុ១៧ឆ្នាំ ។ អ្នក​ទាំង៥នាក់​រស់នៅ​ភូមិ​អូរ​ស្មាច់ សង្កាត់​កូន​ក្រៀល ក្រុង​សំរោង ខេត្ត​ឧ​ត្ត​រ​មានជ័យ ។

ចំណែក​​ជន​រងគ្រោះ​​មាន​ឈ្មោះ ១-ឈ្មោះ ពិន យ៉ា​មួយ ភេទ​ស្រី អាយុ​២២​ឆ្នាំ រស់​នៅ​​ភូមិ​អូ​ស្មាច់ សង្កាត់​​អូ​ស្មាច់ ក្រុង​​សំរោង មុខរបរ​កសិករ រស់​នៅ​​ភូមិ​​អូ​​ស្មាច់ សង្កាត់​​អូ​ស្មាច់ ក្រុង​​សំរោង រង​របួស​​ធ្ងន់ ជិះ​​ម៉ូតូ​​ម៉ាក​​ហុង​ដា​សេ​១២៥ ពណ៌​​ខ្មៅ ពាក់​​ស្លាក​​លេខ​​ឧ​ត្ត​រ​មាន​ជ័យ​1B-0856 សេរី​​ឆ្នាំ​២០១៤ , ២-ឈ្មោះ ថៅ ស្រី​ដា ភេទ​ស្រី អាយុ១៨ឆ្នាំ មុខរបរ​សិស្ស រស់នៅ​ភូមិ​អូរ​ស្មាច់ សង្កាត់​អូ​ស្មាច់ ក្រុង​សំរោង រងរបួស​ធ្ងន់ ,៣- ឈ្មោះ ជឿន ថៃ ភេទ​ស្រី អាយុ១៨ឆ្នាំ រស់នៅ​ភូមិ​អូរ​ស្មាច់ សង្កាត់​អូរ​ស្មាច់ ក្រុង​សំរោង មុខរបរ​សិស្ស រងរបួស​ធ្ងន់ ។
សមត្ថ​កិច្ច​​បញ្ជាក់​ថា មូល​ហេតុ​​បណ្តាលមក​ពី​បើក​បរ​​ល្បឿន​​លឿន ខ្វះ​​ការ​ប្រុង​ប្រយ័ត្ន​​រេ​ចង្កូត ៕

Comments