ម្ដាយមាន ​ជម្ងឺ​សសៃប្រសាទ ចាប់​កូន​អាយុ​១ ខួប​ឲ្យ​បោក​និង​ក្ដា បណ្ដាល​ឲ្យ​ស្លាប់​យ៉ាង​អាសូរ

ខេត្តបាត់ដំបង៖ កាល​ពី​ល្ងាច​ថ្ងៃ​ទី​១២ ខែ​កញ្ញា​ឆ្នាំ​២០១៧ នៅ​វេលា​ម៉ោង​១៨:១០​នាទី ចំណុច​អណ្តូងពីរ ស្ថិត​ក្នុង​ភូមិ​ភ្នំ​ប្រាំ​ពីរ ឃុំបួរ ស្រុកភ្នំព្រឹក ខេត្ត​បាត់​ដំបង មាន​ករណី​ម្តាយ​គ្មាន​ចិត្ត​មេត្តា ចាប់​កូន​អាយុ​១​ខួប​បោក​សម្លាប់​យ៉ាង​ឃោឃៅ​បំផុត​ស្រ្តី​ម្នាក់​បាន​​ចាប់​​កូន​​ស្រី​​ខ្លួន​​ឯង បោក​នឹង​ជញ្ជាំង​ផ្ទះ បណ្តាល​ឲ្យ​ស្លាប់​ភ្លាម​ៗ គួរ​ឱ្យ​អាសូរ​ពន់​ពេក។

សមត្ថកិច្ច​បាន​ឱ្យ​ដឹង​ថា ករណី​នេះ មូល​ហេតុ​ដោយ​ម្តាយ​មាន​រោគ​សសៃ​ប្រសាទ ទើប​បាន​ចាប់​កូន​ស្រី​ខ្លួន​ឯង​អាយុ​១​ខួប​បោក និង​ក្តា​ផ្ទះ​បណ្តាល​អោយ​ស្លាប់​ភ្លាម​ៗ នៅ​នឹង​កន្លែង។ ជន​សង្ស័យ​ជា​ម្តាយ​មាន​ឈ្មោះ តិសុខឃី អាយុ​៣៤​ឆ្នាំ ជា​ស្រ្តី​មេ​ម៉ាយ រស់​នៅ​ភូមិ​ឃំុ​កើត​ហេតុ​ខាង​លើ រី​ឯ​កូន​ឈ្មោះ ណាល់ ស្រីពេជ្រ ទើប​តែ​អាយុ​១​ខួប ក្រោយ​​កើត​ហេតុ ប្រជា​ពល​រដ្ឋ​បាន​មក​រាយ​ការណ៍ អោយ​​សមត្ថកិច្ច​ចុះ​ទៅ​ឃាត់​ខ្លួន ពិនិត្យ​កន្លែង​កើត​ហេតុ រួច​ហើយ​​សមត្ថកិច្ច បាន​កសាង​សំណុំ​រឿង បញ្ជូន​ខ្លួន​ជន​សង្ស័យ​ទៅ​សាលា​ដំបូង​ខេត្ត​បាត់​ដំបង ដើម្បី​ចាត់​ការ​តាម​នីតិ​វិធី​ច្បាប់ ៕


Comments