តូចចិត្ដ​ដោយ​ប្រពន្ធ​នាំ​កូន​ទៅ​ចោល មិន​ដឹង​គិត​អ្វី​សម្រេច​ចង.ក​សម្លាប់​ខ្លួន

ខេត្តកណ្តាល៖ បុរស​ម្នាក់​បញ្ចប់​ជីវិត​ដោយ​យក​ខ្សែ​មក​ចង.ក​ខ្លួន​ឯង ដោយ​សារ​ភាព​ឯ​ការ​តូច​ចិត្ត​ប្រពន្ធ​ឃ្លាត​ឆ្ងាយ​ចាក​ចោល​ផ្ទះ​សំបែង​ក៏​ដូច​ជា​រូប​គាត់ ទើប​សម្រេច​ធ្វើ​អត្ត​ឃាត​តែ​ម្តង ។ ហេតុ​ការណ៍​ភ្ញាក់​ផ្អើល​នេះ​នៅ​វេលា​ម៉ោង​ប្រហែល​៦និង​១០​នាទី ថ្ងៃ​ទី​១៣ កញ្ញា ២០​១៧ នៅ​ចំណុច​ក្នុង​បន្ទប់​លេខ​BO.​01​នៅ​ក្នុង​បន្ទប់​ទឹក នៅ​ភូមិ​ថ្នល់​ទទឹង ឃុំ​ដំណាក់​អំពិល​ស្រុក​អង្គ​ស្នួល ខេត្ត​កណ្តាល ។

ជន​រងគ្រោះ‌​ឈ្មោះ អុឹង សុខហេង ភេទ​ប្រុស​អាយុ​៣២​ឆ្នាំ ជន​ជាតិ​ខ្មែរ មុខ​របរ​មើល​ការ​ខុស​ត្រូវ​ផ្ទះ​ជួល​ឪពុក​នៅ​ភូមិ ឃុំ កើត​ហេតុ​ខាង​លើ ជន​រងគ្រោះ​ចង​ក​នឹង​ខ្សែ​ក្រវាត់​និង​ខ្សែរ​ភ្លើង​ដាំ​បាយ​ត​គ្នា​ ។ មាន​ប្រពន្ឋ ឈ្មោះ តុង វួចនា ភេទ​ស្រី​អាយុ​២​៧ឆ្នាំ មុខ​របរ​កម្មករ​រោង​ចក្រ​ភូមិ​តាមល់ ឃុំ​ព្រែក​ដំបូក ស្រុក​ស្រី​សន្ធរ ខេត្ត​កំពង់​ចាម មាន​កូន​ពីរ​នាក់​ប្រុស នៅ​ក្នុង​បន្ទុក​ឪពុក​ម្តាយ ។

តាម​ការ​បំភ្លឺ​របស់​បង​ស្រី​ជន​រងគ្រោះ​ឈ្មោះ អុឹង ផល្លីន ភេទ​ស្រី អាយុ​៣៥​ឆ្នាំ មុខ​របរ​ធ្វើ​ការ​រោង​ចក្រ​បាន​ឲ្យ​ដឹង​ថា​ជន​រង​គ្រោះ បាន​ឈ្លោះ​ជា​មួយ​ប្រពន្ធ​ជា​ញឹក​ញាប់ ហើយ​ប្រពន្ធបាន​ទៅ​ខេត្ត​ក្រចេះ ដោយ​បាន​យក​កូន​ទី​២​ទៅជា​មួយ​ផង​ទៅ​ដប់​ថ្ងៃ​ហើយ​មិន​ទាន់​មក​វិញ​ទេ​ហើយ​ជន​រងគ្រោះ​ក៏​បាន​នាំ​គ្នា​ផឹក​ស្រា​បៀរ​ជា​មួយ​បង​ប្អូន​និង​មិត្ត​ភក្រ័​ស្នាក់​នៅ​ផ្ទះ​ជួល​បួន​ប្រាំ​នាក់ ពីម៉ោង​១៩:​០០​នាទី​រហូត​ដល់​ម៉ោង​២៣​:០០​នាទី ក៏​បែក​គ្នា​អស់​ជន​រងគ្រោះ​ក៏​មក​ចូល​ដេក​ក្នុង​បន្ទប់​ផ្ទះ​ជួល​វិញ ជា​មួយ​កូន​ប្រុស​បង​ឈ្មោះ អុឹង សំរិទ្ឋរ៉ាវី ភេទ​ប្រុស​អាយុ​៧​ឆ្នាំ លុះ​ព្រឹក​ឡើង​ម៉ោង​ប្រហែល​៥​:​៣០​នាទី កូន​ប្រុស​របស់​ជន​រងគ្រោះ​បាន​ស្រែក​យំ ថា​ប៉ា​របស់​ខ្ញុំ​ចង.ក ពេល​នោះ​បង​ស្រី​បង្កើត​របស់​ជន​រងគ្រោះ​នៅ​ជិត​បន្ទប់​គ្នា​លឺ ក្មួយ​ស្រែក​ក៏​រត់​មក​មើល​ឃើញ​ប្អូន​របស់​គាត់​ស្លាប់​ទៅ​ហើយ ។

សមត្ថកិច្ច​នគរបាល​បច្ចេកទេស​ស្រុក​ដោយ​មាន​ការ​ចូល​រួម​ពី​លោក គ្រូ​ពេទ្យ​មេ​ភូមិ-ឃុំ​នគបាល​ប៉ុស្តិ៍ បាន​ធ្វើ​ការ​ពិនិត្យ ជន​រងគ្រោះ ពិត​ជា​ស្លាប់​ដោយ​សារ​ចង.ក ដោយ​ខ្លួន​ឯង​ប្រាកដ​មែន និង​បាន​ប្រគល់​សព​ជូន​ក្រុម​គ្រួសារ ដើម្បី​ធ្វើ​បុណ្យ​តាម​ប្រពៃណី ៕

Comments