រថយន្ដ​កូរេ​ដឹក​ទឹកកក​បើក​បុក​រទះ​លក់​ពង​ទា​កូន​ហើយ​ទៅ​បុក​និង​រថយន្ដ​កុង​តឺន័រ​រង​ការ​ខូច​ខាតយ៉ាងដំណំ

រាជ​ធានី​ភ្នំពេញ. រថយន្ដ​កូរេ​ដឹក​ទឹក​កក​មួយ​គ្រឿង​បើក​ក្នុង​ល្បឿន​លឿន​ជ្រុល​ទៅ​បុក​រទះ​លក់​ពង់​ទា​កូន​បណ្ដាល​ឲ្យ​ខូច​ខាត​របស់​របរ​គាត់​បន្ដិច​បន្ដួច​និង​រង​របួស​កូន​ក្មេង​ម្នាក់ ដោយ​​រថយន្ដ​បាន​បន្ដ​ទៅ​មុខ​ក៏​បាន​ទៅ​បុក​និង​រថយន្ដ​កុង​តឺន័រ​ដែរ​បើក​បត់​ឆ្លង​ផ្លូវ​ពេញ​មួយ​ទំហឹង​បណ្ដាល​ឲ្យ​ខ្ទេច​ក្បាល​រថយន្ដ​កូរេ​ដឹក​ទឹកកក​ទាំង​ស្រុង ។

ហេតុ​ការណ៍នេះ​កើត​ឡើង​កាល​ពី​វេលា​ម៉ោង​១២​និង​៤០​នាទី​ថ្ងៃ​ទី​១៣​ខែ​កញ្ញា​ឆ្នាំ​២០១៧ ស្ដិត​នៅ​តាម​បណ្ដោយ​ផ្លូវ បេតុង​ទួល​ពង្រ សង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។

យោង​តាម​សម្ដី​របស់​អ្នក​ឃើញ​ហេតុ​ការណ៍​បាន​ប្រាប់​ឲ្យ​ដឹង​ថា មុន​ពេល​កើត​ហេតុ​គេ​បាន​ឃើញ​រថយន្ដ​ដឹក​ទឹក​កក​មួយ​គ្រឿង​ម៉ាក ហ៊ី​យ៉ា​ន់ដាយ ដែលពាក់ស្លាកលេខ 3c-1463 ដោយធ្វើដំណើរពីត្បូងទៅជើងក្នុងល្បឿនលឿនលុះមកដល់ចំណុចកើតហេតុបានបះជាមួយរទះលក់ពង់ទាកូនបណ្ដាលឲ្យបែកពង់ទាកូន១០-២០គាន់និងធ្លាក់កូនពីលើរទះតែប៉ុណ្ណោះ ដោយរថយន្ដកូរេដឹកទឹកកកមិនបានឈប់ដោះស្រាយក៏ជ្រុលទៅបុករថយន្ដកុងតឺន័រមួយគ្រឿងដែលពាក់ស្លាកលេខ3A-1923ដែលបើកបត់ឆ្លងផ្លូវពីកើតមកលិចបំរុងបត់ទៅត្បូងស្រាប់តែរថយន្ដកូរេដឹកទឹកកកបុកពេញមួយទំហឹងបណ្ដាលឲ្យរងការខូចខាតទាំងសងខាងតែម្ដង ។​ក្នុងករណីគ្រោះថ្នាក់នេះមិនមានអ្នក​ណារងរបួសធ្ងន់ធ្ងរអ្វីទេ​គ្រាន់​តែ​ខូច​ខាត​រថ​យន្ដ​តែ​ប៉ុណ្ណោះ ។

ដោយឡែកអ្នកលក់ពងទាកូននោះបាននាំកូនទៅពិនិត្យនៅមន្ទីរពេទ្យរថយន្ដបានមកដោះស្រាយកន្លែងកើតហេតុវិញ ៕

Comments