បុរស​​ម្នាក់​ចាប់​រំលោភ​ក្មេង​ស្រី​ម្ដង​សម្រេច ចុង​ក្រោយ​​ជាប់​ខ្នោះ

ខេត្ដតាកែវ ៖ បុរស​ម្នាក់​ត្រូវ​បាន​សមត្ថកិច្ច​ស្រុក​ត្រាំកក់ បាន​ធ្វើការ​ឃាត់​ខ្លួន​តាម​ពាក្យ​បណ្តឹង​របស់​បង​ប្រុស​បង្កើត​របស់​ក្មេង​ស្រី​រងគ្រោះ​ដោយ​ចោទ​ប្រកាន់ ចាប់​រំលោភ​សេពសន្ថវៈក្មេងស្រី​ជា​អនីតិជន រហូត​បាន​សម្រេចក្នុង​អំឡុងខែ​កក្កដា ។

ជន​សង្ស័យ​មាន​ឈ្មោះ ស៊ឹម ភួង ភេទ​ប្រុស អាយុ​៣៩​ឆ្នាំ ទី​លំ​នៅ​ឃុំ​សំរោង ស្រុក​ត្រាំកក់ ខេត្ត​តាកែវ ចំណែក​ក្មេង​ស្រី​រងគ្រោះ​មាន​ឈ្មោះ ប ស.ព អាយុ១៤ មាន​ទី​លំ​នៅ​ក្នុង​ភូមិ​ឃុំ​ជា​មួយ​ជន​សង្ស័យដែរ ។

យោង​តាម​សម្ដី​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា ជន​សង្ស័យ​ដែល​ជាប់​ចោទ​ពី​បទ រំលោភ​សេព​សន្ថវៈ ទៅ​លើ​ក្មេង​ស្រី​ជា​អនីតិ​ជន​ បាន​ធ្វើ​ការ​ឃាត់​ខ្លួន​កាល​ពី​ថ្ងៃ​ទី​១១ ខែ​កញ្ញា ឆ្នាំ​២០១៧ វេលា​ម៉ោង​៩ និង​២០​នាទី ។ បើ​តាម​កា​រៀប​រាប់​ពី​បង​ប្រុស​បង្កើត​ក្មេង​ស្រី​រងគ្រោះ​ដែល​ជា​អ្នក​បាន​មក​ដាក់​ពាក្យ​បណ្ដឹង​ប្ដឹង​ពី​បទ​ ជន​សង្ស័យ​បាន​ចាប់​រំលោភ​ប្អូន​ស្រី​ខ្លួន កាល​ពី​កំឡុង​ខែ​កក្កដា ឆ្នាំ​២០១៧ តែ​ជន​រងគ្រោះ​មិន​ហ៊ាន​និយាយ​ប្រាប់​ក្រុម​គ្រួសារ ដោយ​ខ្លាច​ជន​សង្ស័យ​សម្លាប់ ទើប​តែ​នៅ​ថ្ងៃ​កើត​ហេតុ ដោយ​មាន​ការ​សង្ស័យ​ទៅ​លើ​ប្អូន​ស្រី ក៏​សួរ​ដេញ​ដោល​រហូត​ដឹង​រឿង​តែ​ម្ត​ង​ទៅ ។

ក្រោយ​ពេល​ឃាត់​ខ្លួន​សមត្ថកិច្ច​បាន​បញ្ជូន​ខ្លួន​ទៅ​កាន់​ប៉ុស្ដិ៍នគរបាល​រដ្ឋ​ឃុំ​សំរោង​ដើម្បី​ធ្វើការ​សាក​សួរ​និង​កសាង​សំនុំ​រឿង​បញ្ជូន​ទៅ​កាន់​តុលា​ការ​ចាត់​ការ​តាម​ផ្លូវ​ច្បាប់ ៕

Comments