រថយន្ត​ដឹក​ជ្រូក​បើក​គេច​រថយន្ត​កុងតឺន័រ ជ្រុល​ទៅ​បុក​រថយន្ត​កុង​ទីន័រ​មួយ​ទៀត​ពី​ក្រោយ

ភ្នំពេញ:​​ បុរស​ម្នាក់​បើក​រថយន្ត​ដឹក​ជ្រូក​គេច​រថយន្ត​ចេញ​ដែល​បើក​ចេញ​ពី​ផែ​ស្ងួត​ក៏​ជ្រុល​ចង្កូត​ទៅ​បុក​រថយន្ត​កុង​តឺន័រ​ដែល​ចត​នៅ​ចញ្ចើម​ផ្លូវ​ពី​ក្រោយ​ទំហឹង​បណ្ដាល​ឲ្យ​គៀប​ជាប់​រង​របួស​ធ្ងន់។ ហេតុ​ការណ៍​គ្រោះ​ថ្នាក់​ចរាចរណ៍​ដ៍​រន្ធត់​នេះ​បាន​កើត​ឡើង​នៅ​វេលា​ម៉ោង​១១​និង​៣០ នាទី​​យប់​ថ្ងៃ​ទី​១២​ខែ​កញ្ញា​ឆ្នាំ​២០១៧​ស្ថិត​នៅ​តាម​ផ្លូវ​បេតុង​ទួល​ពង្រ​ត្រង់​ចំនុច​មុខ​ផែ​ស្ងួត​សុ​កន ក្នុង​ភូមិ​ត្រពាំង​ថ្លឹង​សង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។

យោង​តាម​ព័ត៌មាន​ពី​កន្លែង​កើត​ហេតុ​បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើត​ហេតុ​គេ​ឃើញ​រថយន្ត​កូរ៉េ​មួយ​គ្រឿង​ពណ៌​ខៀវ​ពាក់​ស្លាក​លេខ​ភ្នំពេញ​3D-​5099​ បើក​បរ​ដោយ​បុរស​ម្នាក់​រួម​ដំណើរ​ជា​មួយ​ព្រួ​ម្នាក់​ទៀត​ បើក​តាម​បណ្ដោយ​ផ្លូវ​បេ​តុង​ផ្សារ​ទួល​ពង្រ​ទិស​ដៅ​ពី​ត្បូង​ទៅ​ជើង​នៅ​ក្នុង​ល្បឿន​លឿន​ខណៈ​ មក​ដល់​ចំនុច​កើត​ហេតុ​ខាង​លើ​បាន​គេច​ពី​រថយន្ត​កុង​ទីន័រ​មួយ​គ្រឿង​ដែល​បើក​ចេញ​​ពី​ផែ​ស្ងួត​ សុកន ក៏​បាន​ជ្រុល​ចង្កូត​ទៅ​បុក​រថយន្ត​កុង​តឺន័រ​មួយ​គ្រឿង​ទៀត​ពាក់​ស្លាក​លេខ​ ភ្នំពេញ​.4A-​1929​ពី​ក្រោយ​ពេញ​ទំហឹង​ដែល​ចត​នៅ​ចញ្ចើម​ផ្លូវ​ដោយ​ពុំ​បាន​ដាក់​ផ្លា​សញ្ញា​សំគាល់​ចរាចរណ៍​ បណ្ដាល​ឲ្យ​អោយ​គៀប​ជាប់​តៃ​កុង​នៅ​ក្នុង​កាប៊ីន​ បាក់​ជើង​ទាំង​២​បែក​ឆ្អឹង​ខ្ទិច​រង​របួស​ធ្ងន់​ ចំណែក​ព្រួ​រង​​របួស​ ស្រាល​ ភ្លាម​ៗ​ត្រូវ​បាន​បង​ប្អូន​ប្រជា​ពល​រដ្ឋ​ជួយ​គាស់​យក​​តៃកុង​រថយន្ត​អស់​រយៈ​ពេល​ជិត​មួយ​ម៉ោង ទើប​យក​តៃ​កុង​រថយន្ត​ចេញ​​បានហើយ​ត្រូវ​រថយន្ត​ សង្គ្រោះ​​(ង​៧០)711​​ដឹក​យក​ទៅ​សង្គ្រោះ​ភ្លាម​ៗ​ នៅ​មន្ទីរ​ពេទ្យ​លោក​​សង្ឃ​ផង​ដែរ​ ។

ក្រោយ​កើត​ហេតុ​សមត្ថកិច្ច​មូល​ដ្ឋាន​សហកា​ជា​មួយ​សមត្ថកិច្ច​ជំនាញ​ធ្វើកា​រវាស់​វែង​យក​រថយន្ត​ទាំង​ពីរ​គ្រឿង​ទៅ​ការិយាល័យ​ចរាចរ​ណ៍​ជើង​គោក​នៃ​ស្នង​ការ​រាជធានី​ភ្នំពេញ រង់​ចាំ​ដោះ​ទៅ​តាម​ផ្លូវ​ច្បាប់​ស្រាយ​នៅ​ពេល​ក្រោយ​ ៕


Comments