រថយន្ត​ធន់​ធំ​បើក​បត់​មិន​ប្រយ័ត្ន ជ្រុល​ទៅ​ប៉ះ​រថយន្ត​RAV4 ចំ​ពី​ចហៀង​រង​ការ​ខូច​ខាត

ភ្នំពេញ ៖ រថយន្ត​ISUZU ខ្នាត​ធន់​ធំ​មួយ​គ្រឿង ដោយ​តៃ​កុង​បើក​បត់​មិន​ប្រយ័ត្ន ជ្រុល​ទៅ​ប៉ះ​រថយន្ត​RAV4 ដែល​កំពុង​បើក​ទន្ទឹម​គ្នា​នៅ​ខាង​ស្ដាំ បណ្ដាល​អោយ​ចំ​ពី​ចហៀង​រង​ការ​ខូច​ខាត ។ ហេតុ​ការណ៍​គ្រោះ​ថ្នាក់​ចរាចរណ៍​ខាង​លើ​នេះ​បាន​កើត​ឡើង​កាល​ពី​វេលា​ម៉ោង​៨​និង​៤០​យប់ ថ្ងៃ​ទី​១២ ខែ​កញ្ញា ឆ្នាំ​២០១៧ នៅ​ចំណុច​ស្ដុប​ម៉ុង់​ឌី​យ៉ាល់ ស្ថិត​ក្នុង​សង្កាត់​ផ្សារ​ដើម​គរ ខណ្ឌ​ទួល​គោក រាជធានី​ភ្នំពេញ ។

យោង​តាម​សាក្សី​ដែល​នៅ​ក្បែរ​កន្លែង​កើត​ហេតុ​គ្រោះ​ថ្នាក់​ចរាចរណ៍​ខាង​លើ​បាន​អោយ​ដឹង​ថា នៅ​មុន​ពេល​កើត​ហេតុ គឺ​ត្រង់​ចំណុច​កើត​ហេតុ មាន​ស្ដុប​បាន​លោត​សញ្ញា​ហាម​ឃាត់​(ភ្លើង​ក្រហម) ខណៈ​ពេល​នោះ​មាន​រថយន្ត​ពីរ​គ្រឿង​បាន​បើក​ទទឹម​គ្នា ដោយ​១​គ្រឿង​ម៉ាក​RAV4 L ពណ៌​ទឹក​ប្រាក់ ពាក់​ស្លាក​លេខ​ភ្នំពេញ 2AA-9822 (នៅ​ខាង​ស្ដាំ )​និង​១​គ្រឿង​ទៀត​ម៉ាក​ISUZU ប្រភេទ​រថយន្ត​ធុន​ធំ ពណ៌​ក្រហម​លាយ​ស ពាក់​ស្លាក​លេខ ព្រះ​សីហនុ 3A-3668 (នៅខាងឆ្វេង)។ បន្ទាប់​មក​រថយន្ត​ធន់​ធំ​ក៏​បាន​បត់​ស្ដាំ ទៅ​ប៉ះ​រថយន្ត​RAV4 ចំ​ទ្វារ​ខាង​ឆ្វេង ហើយ​រថយន្តRAV4​បាន​បើក​ទៅ​មុខ​បន្តិច ក៏​បណ្ដាល​អោយ​ឲ្យ​ទ្វា​មួយ​ចំហៀង​ខាង​ឆ្វេង និង​ដាច់​កាង​រង​ការ​ខូច​ខាត ។

ក្រោយ​​ពេល​​កើត​​ហេតុ ភាគី​​ទាំង​​២​​បាន​​ចុះ​​មក​ជជែក​​រក​​តែ​​ត្រូវ​​រៀង​​ៗ​ខ្លួន​អស់​រយៈ​ពេល​ជាង​២​ម៉ោង ទើប​សមត្ថកិច្ច​មូល​ដ្ឋាន​ដែល​ទទួល​ផ្នែក​ចរាចរណ៍ ចុះ​មក​សម្រប​សម្រួល​គ្នា ដោយ​ចុង​ក្រោយ ភាគី​ខាង​រថយន្ត​ធន់​ធំ​សង​ការ​ខូច​ខាត​ទៅ​លើ​រថយន្ត​RAV4 ចំនួន​150​$​ដើម្បី​បញ្ចប់​រឿង​នៅ​និង​កន្លែង​កើត​ហេតុ ៕

Comments