មាននារី​ម្នាក់​សាក​ហើយ​បបរ​សម័យ​ប៉ុលពត​! បងប្អូន​ចង់​ដឹង​រស​ជាតិ​ទេ?

សៀមរាប ៖ បន្ទាប់​ពី​បើក​សម្ពោធ​នៅ​​ថ្ងៃ​ទី​១៩ មិថុនា ២០១៧ នេះ​មាន​នារី​វ័យ​ក្មេង​ម្នាក់​បាន​​ទៅ​សាក​ដំបូង​គេ បបរ​ក្នុង​សម័យ ប៉ុល ពត ដែល​ប្អូនស្រី​មាន​ឈ្មោះ ហេង អូអ៊ីន នាង​បាន​បង្ហោះ​ក្នុង​ហ្វេ​ស​ប៊ុ​ក​ផ្ទាល់ខ្លួន ប៉ុន្មាន​ម៉ោង​មុន​នេះ ហើយ​បើ​ក្រឡេក​ទៅ​មើល​ក្នុង​ចាន​បបរ និង​ចាន​អំបិល​នៅ​ក្បែរ​នោះ ទើប​ដឹង​ថា អ៊ីចឹង​ទេ​! មើលទៅ​ប្រាកដជា​ដូច​នៅ​សម័យ​ប៉ុ​ល ពត ខ្លាំង​ណាស់ ព្រម​ជាមួយ​ម្ចាស់​ហាង​ក្នុង​សំលៀក​បំពាក់​ក៏​ដូច​ក្នុង​សម័យ​នោះ​ផង​ដែរ ។

ភាព​អត់ឃ្លាន​របស់​ប្រជាជន​ខ្មែរ​វ័យ​ចាប់ពី​ប្រមាណ​ជា​៤០​ឆ្នាំ​ឡើង​លើ ច្បាស់​ជា​នៅ​ចាំ​បាន បបរ​សម័យ ប៉ុ​ល ពត ភាគច្រើនគឹ​បបរ​អង្ករ​មួយ​កំប៉ុង​ជាមួយ​ទឹក​មួយ​ឆ្នាំងខ្ទះ​ធំ ។ សព្វ​ថ្ងៃនេះ​ក្មេង​ៗ​សម័យ​ឥឡូវ ហូប​ឆ្ងាញ់ ដេក​ស្រួល ច្បាស់​ជា​មិនដឹង​ពី​អតីតកាល​ជូរ​ចត់​យ៉ាងណា​នោះ​ទេ ទាំងនេះ​ហើយ​ធ្វើ​អោយ​បុរស​ម្នាក់​ជា​អ្នក​សៀមរាប សម្រេចចិត្ត​បើក​អាហារ​ដ្ឋា​ន បបរ​សម័យ ប៉ុ​ល ពត ។

លោក​ទួន តែម​ បើកហាង​នេះ​ក្នុងគោលបំណង ដែល​លោក​បើក​នោះ​គឺ​ចង់​ឲ្យ​ភ្ញៀវ​ជាតិ ​និង​អន្តរជាតិ​មាន​ចំណាប់អារម្មណ៍ ​និង​ចង់​រំលឹក​ឡើង​វិញ​ពី​អនុស្សាវរីយ៍ កាលពី​របប​៣​ឆ្នាំ​៨​ខែ​ និង​២០​ថ្ងៃ​ ដើម្បី​ឲ្យ​កូន​ខ្មែរ​ចង​ចាំ​នូវ​ប្រវត្តិសាស្ត្រ​ ក្នុង​របប​សម័យ​ប៉ុ​ល ព្រោះ​លោក​គ្មាន​គោលបំណង​អ្វី​ទេ ​គឺ​ដើម្បី​ជួយ​ផ្សព្វផ្សាយ​ឲ្យ​ក្មេង​ជំនាន់​ក្រោយ​បានដឹង​នៅ​របប​ប៉ុ​ល​ពត​ ​នោះ​ថា វា​លំបាកវេទនា​យ៉ាងម៉េច ?

លោក​បញ្ជាក់​ថា ការ​បើកហាង​នេះ​ គឺ​លោក​មិន​មាន​គោលបំណង​អ្វី​ធំដុំ​នោះ​ទេ និង​ប៉ះពាល់​អ្វី​នោះ​ទេ គឺជា​ពិសេស​ ចង់​ឲ្យ​ពលរដ្ឋ​ចង​ចាំ​ពី​សម័យ​នោះ ​។ ហើយធាតុ​ផ្សំ​ជាមួយ​បបរ​សម័យ​ ប៉ុ​ល​ ពត ​មានទឹក​បបរ​មួយ​ចាន, គ្រាប់​អង្ក​មួយ​ចំនួន និង​អំបិល​មួយ​ចំនួន​ តែប៉ុណ្ណោះ ។

សូម​រំលឹក​​ថា អាហារ​ដ្ឋា​ន​របស់​លោក ទួន តែម ចាប់ផ្ដើម​បើក​លក់​នៅ​ថ្ងៃ​ទី​១៩ មិថុនា ២០១៧ នេះ​ហើយ ដែល​មាន​ទីតាំង​ស្ថិត​នៅ​ខាងត្បូង​ស្តុ​ប​សាលា​គ្រួ​ស ភូមិ​គ្រួ​ស ឃុំ​ស្វាយ​ដង្គុំ ក្រុង​សៀ​បរាម មាន​ចម្ងាយ​ប្រមាណ​១,៥ គីឡូម៉ែត្រ ពី​ខេត្ត​តែ​ប៉ុណ្ណោះ ។

ចង់​ដឹង​ថា បបរ​សម័យ ប៉ុ​ល ពត នៅ​ហាង​លោក ទួន តែម ឆ្ងាញ់ ឫ​មិន​ឆ្ងាញ់ ? កុំ​ភ្លេច​ណា​បងប្អូន​នៅ​ខេត្តសៀមរាប អាច​អ​ញ្ចើ​ញ​ទៅ​សាក​ភ្លក់​រសជាតិ របប​សម័យ ប៉ុ​ល ពត បាន ៕

Comments