រថយន្ដដាច់ហ្វាំងធ្លាក់ពីលើភ្នំបូកគោរបួសជាង៣០នាក់
|រថយន្តក្រុងដឹកបុគ្គលិកក្រុមហ៊ុនឯកជនមួយបានទៅលេងកម្សាន្តនៅភ្នំបូកគោ ខេត្តកំពត ពេលត្រឡប់ចុះពីលើភ្នំវិញបានក្រឡាប់ធ្លាក់ផ្លូវ បណ្តាលឲ្យមនុស្ស២៧នាក់រងរបួស ក្នុងនោះ៦នាក់របួសធ្ងន់ ។ សេចក្តីរាយការណ៍បានបញ្ជាក់ថា ឧបទ្ទវហេតុនេះ បានកើតឡើងនៅរសៀលថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៧ ។
បើតាមសមត្ថកិច្ចបានអះអាងថា គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បណ្តលមកពីរថយន្តដាច់ហ្វ្រាំង ហើយថាជាសំណាងហើយដែលរថយន្តមិនធ្លាក់ដល់ក្រោម ដោយសារទើរនឹងដើមឈើ៕