បើក​រថយន្ដ​បុក​រះ​បង្ក​ការ​ភ្ញាក់​ផ្អើល

រាជធានី​ភ្នំពេញ៖​ រថយន្ដ​មួយ​គ្រឿង​បើក​បុក​រះ​បណ្ដាល​ឲ្យ​រង​ការ​ខូច​ខាត​នៅ​របស់​របប​និង​រថយន្ដ​មួយ​គ្រឿង​ផង​ដែរ​ដែល​ប្រជា​ពលរដ្ឋ​ទុក​មុខ​ផ្ទះ ហេតុ​ការណ៍​នេះ​កើត​ឡើង​កាល​ពី​វេលា​ម៉ោង​៥​និង​៣០​នាទី​ល្ងាច​ថ្ងៃ​ទី​១៩​ខែ​មិថុនា​ឆ្នាំ​២០១៧​ស្ថិត​នៅ​ក្នុង​បុរី​ប៊ុន​ហួរ​សង្កាត់​ចោម​ចៅ​ខណ្ឌ​ពោធិ៍​សែន​ជ័យ ។

ជន​បង្ក​ដែល​បើក​រថយន្ដ​ឈ្មោះ គឹម ធី អាយុ​៣៨​ឆ្នាំ​មុខ​របរ​រត់​ម៉ូតូ​ឌុប​ស្នាក់​នៅ​ផ្ទះ​ជួល​កា​ណា​ឌី​យ៉ា មាន​ប្រពន្ធ​ឈ្មោះ ក្មួយសម្ភស្ស អាយុ​៣​២​ឆ្នាំ​មុខ​របរ​កម្មការិនី រោង​ចក្រ ស្នាក់​នៅ​ជា​មួយ​គ្នា ។

យោង​តាម​ប្រភព​ព័ត៌មាន​ពី​កន្លែង​កើត​ហេតុ​បាន​ឲ្យ​ដឹង​ថា​រថយន្ដ​ម៉ាក​ហាយ​លែន​ឌ័រ​ដែល​ពាក់​ស្លាក់​លេខ​ភ្នំពេញ​2AK-8695​បើក​បរ​តែ​ម្នាក់​ឯង​មិន​ដឹង​ថា​មាន​រឿង​អ្វី​បាន​ជា​មក​បុក​រះ​នៅ​ត្រង់​ចំណុច​កើត​ហេតុ​តែ​ម្ដង​ហើយ​គ្រោះ​ថ្នាក់​បុក​រះ​ខាង​លើ​នេះ​មិន​បណ្ដាល​ឲ្យ​អ្នក​រង​របួស​ទេ​​ ។

ក្រោយ​ពេល​កើត​ហេតុ​សមត្ថកិច្ច​ចុះ​ទៅ​ដល់​កន្លែង​កើត​ហេតុ​និង​នាំ​ខ្លួន​ជន​បង្ក​ទៅ​កាន់​ប៉ុស្ដិ៍​នគរបាល​រដ្ឋបាល​ចោម​ចៅ​ដើម្បី​សាក​សួរ​បន្ដ ៕

Comments