កន្លែង​ម៉ាស្សា​បាន​លួចលុយ​ភ្ញៀវ​២០០ដុល្លារ មិនមែនតែម្ដង​

រាជធានីភ្នំពេញ៖ បុរស​ម្នាក់​បាន​ចូល​ទៅ​ម៉ាស្សា​កោស​ជប់​មួយ​កន្លែង​ធ្វើ​ឲ្យ​ស្រី​ម៉ាស្សា​លួច​លុយ​អស់​២០០​ដុល្លារ​បង្ក​ការ​ភ្ញាក់​ផ្អើល​កាល​ពី​វេលា​ម៉ោង​១​និង​៣០​នាទី​ស្ថិត​តាម​បណ្ដោយ​ផ្លូវ​២០០៤ ភូមិ​ត្រពាំង​ល្វា សង្កាត់​កាកាប ខណ្ឌ​​ពោធិ៍​សែនជ័យ។

ជន​សង្ស័យ​ទាំង ៣នាក់ គេ​ស្គាល់​ច្បាស់​ជំនាញ​ចំណាត់​ថ្នាក់​ខាង​លួច ទី១ ឈ្មោះ ហេង ធូ អាយុ ៣០ឆ្នាំ មុខរបរ កោសជប់ ស្នាក់​នៅ​ផ្ទះ​កើត​ហេតុ មាន​ស្រុក​កំណើត ភូមិ​អង្គរ​បុរី ឃុំ​អង្គ​របុរី ស្រុក​អង្គ​បុរី ខេត្ត​តាកែវ ។

ទី​២​ឈ្មោះ សៅ សុខហេង អាយុ​១៨​ឆ្នាំ​មុខ​របរ​នារី​ម៉ាស្សា​ស្នាក់​នៅ​ផ្ទះ​កើត​ហេតុ​ខាង​លើ​មាន​ស្រុក​កំណើត​ភូមិ​ពាមរ៍ ឃុំ​រកាកោង១ ស្រុក​មុខ​កំពូល ខេត្ត​កណ្តាល ។
ទី៣ បុរស​ម្នាក់​មិន​ស្គាល់​ឈ្មោះ សង្ស័យ​ជា​ដៃ​ជើង ។ ដោយ​ឡែក​ជន​រង​គ្រោះ បុរស​ម្នាក់ មិន​ប្រាប់​ឈ្មោះ ។

បើ​តាម​សម្ដី​សមត្ថកិច្ច​ឲ្យ​ដឹង​ថា​មុន​ពេល​កើត​ហេតុ​ជន​រងគ្រោះ​មិន​ស្រូវ​ស្រួល​ខ្លួន​ក៏​បាន​ចូល​ទៅ​កន្លែង​ម៉ាស្សា​ដែល​គ្មាន​យី​ហោ​មាន​តែ​យី​ហោ​ម៉ាស្សា​១០០០០​​ម៉ឺន​​តែ​ប៉ុណ្ណោះ​ លុះ​ចូល ទៅ​ក្នុង​កន្លែង​ម៉ាស្សា​ជន​រង​គ្រោះ​ត្រូវ​បាន​ស្រី​ដែល​ម៉ាស្សា​ឲ្យ​ដោះ​អាវ​ក្រោយ​ដោះ​អាវនិង​ស្រាត​ខោ​​រួច​ជន​រងគ្រោះ​មាន​ការ​សង្ស័យ​ក៏​ស្ទាប​មើល​លុយ​ទើប​បង្ក​ការ​ភា្ញក់​ផ្អើលថា​បាត់លុយ២០០​ដុល្លារ​​តែ​​ម្ដង ។

ក្រោយ​ពេល​កើត​ហេតុ​សមត្ថ​កិច្ច​បាន​នាំ​ខ្លួន​នារី​ម៉ាស្សា​២​នាក់​និង​ប្រុស​ម្នាក់​មក​កាន់​ប៉ុស្ដិ៍​នគរបាល​រដ្ឋ​បាល​កាកាប​ដើម្បី​ធ្វើ​ការ​សាក​សួរ ដើម្បី​ចាត់​ការ​បន្ដ​​ ។

គួរ​បញ្ជាក់​ថា កន្លែង​ដែល​ម៉ាស្សា​ខាង​លើ​នេះ​មិន​មែន​ទើប​តែ​ម្ដង​នេះ​ទេ​គឺ​កន្លែង​ម៉ាស្សា​ខាង​លើ​នេះ​សមត្ថកិច្ច​ធ្លាប់​​កសាង​សំណុំ​រឿង​បញ្ជូន​ទៅ​កាន់​តុលា​ការ​ម្ដង​មក​ហើយ តែ​ត្រូវ​តុលាការ​ដោះ​លែង​មក​វិញ ក៏​បាន​លួច​លុយ​ភ្ញៀវ​​បន្ដ​ទៀត ៕

Comments