Update:អគ្គិភ័យ​ឆាប​ឆេះ​រោង​ចក្រ​យ៉ាង​សន្ធោ​សន្ធៅ

រាជធានីភ្នំពេញ៖ ​អគ្គិភ័យ​​កំពុង​​លេប​​ត្របាក់​រោង​ចក្រ​​យ៉ាង​​ខ្លាំង​​បង្ក​​ការ​​ភ្ញាក់​​ផ្អើល​​យ៉ាង​កាល​​ពី​​វេលា​​ម៉ោង​​១១​​និង​​៣០​​នាទី​​ថ្ងៃ​​ទី​​១៩​​ខែ​មិថុនា​​ឆ្នាំ​​២០១៧​ បណ្តោយ​ផ្លូវ​១៩៧៤ ស្ថិត​ក្នុង​ភូមិ ពោងពាយ សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែនសុខ ។

បើ​តាម​សមត្ថកិច្ច​បាន​អោយ​ដឹង​ថា​មុន​ពេល​កើត​ហេតុ​គេ​បាន​ឃើញ​ផ្សែង​អុយ​ចេញ​ពី​រោង​ចក្រ​ទើប​បង្ក​ការ​ភ្ញាក់​ផ្អើល​ប្រជា​ពល​រដ្ឋ​រាយការណ៍​ទៅ​សមត្ថកិច្ច​និង​រថយន្ដ​ពន្លត់​អគ្គិភ័យ​ភ្លាម​ៗ អគ្គីភ័យ​នេះ​កើត​ឡើង​គឺ​បណ្តាល​មក​ពី​ទុស្សេ​ឆ្លង​ចរន្ត​អគ្គីសនី​ហើយ​សម្ភារ​ដែល​ខូច​ខាត​គឺ​មាន​ទំហំ​ប្រហែល​ជិត​៥០​% ក្នុង​ហេតុ​ការណ៍នោះ​ដែរ​ក្រុម​ពន្លត់​អគ្គិភ័យ​ប្រើ​ប្រាស់​រថយន្ត​ទឹក​ចំនួន​១៣​គ្រឿង​និង​បាញ់​ទឹក​ពន្លត់​អស់​ចំនួន​៩​គ្រឿង ។

ក្រោយ​ពេល​ក្រុម​ពន្លត់​អគ្គិភ័យ​បាញ់​ទឹក​ពន្លត់​ហើយ​ភ្លើង​បាន​រលត់​ទាំង​ស្រុង​នៅ​វេលា​ម៉ោង​១២​.៣០ ថ្ងៃ​៕

Comments